អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ដកហូត​គ្រឿងញៀន​៩​កញ្ចប់​នៅ​ក្រុង​ច្បារមន​

775
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​បីនាក់ ដកហូត​ម៉ា​ទឹកកក​៩​កញ្ចប់​។ ការបង្ក្រាប​ជនសង្ស័យ​ខាងលើ ធ្វើឡើង​នៅ​ចំណុច​ភូមិ​ទួលគោក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាល​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨​។​

​លោក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​ជនសង្ស័យ​ទាំងបី​នាក់​នេះ មានការ​ចង្អុលបង្ហាញ​ពី​លោក ជូ សារុន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ​។ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​មាន​៖ ១​ឈ្មោះ ទូច សៅ​ហៀ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទំនប់​ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ២-​ឈ្មោះ កូវ គី​ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្តោលដុំ​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន​។ និង​៣-​ឈ្មោះ ស៊ុន ភឹម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទំនប់ ឃុំ​ស្គុះ​ស្រុក​សំរោង​ទង​។ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៩​កញ្ចប់ មាន​ទំងន់​១៧,៨៩​ក្រាម ម៉ូតូ​០១​គ្រឿង​.​ប្រាក់រៀល​០២​ម៉ឺន​រៀល​​ទូរស័ព្ទដៃ ០១​គ្រឿង​។​

​លោក​បាន​បន្តថា បច្ចុប្ប្ន​ន្ន ជនសង្ស័យ វត្ថុតាង សម្ភារៈ​ទាំងអស់​បា​នប​ញ្ជូ​ន​មក​បញ្ជាការដ្ឋាន​ខេត្តកំពង់ស្ពឺ ដើម្បី​អនុវត្តតាម​នីតិវិធី​៕ ល​