អាវុធហត្ថ​បង្ក្រាប​យុវជន​លួច​ជក់​និង​លក់​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​

195
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​យុវជន​និង​យុវនារី​ចំនួន​៤​នាក់​កំពុង​បញ្ចេញ​សកម្មភាព​លួច​ជក់​និង​លក់​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​ត្រូវ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះសំណាក់​ជ័យ​មង្គល បន្ទប់​លេខ​៣១០ ស្ថិតនៅ​ភូមិ​មួយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ចុះបង្ក្រាប​បាន ហើយ​ដកហូត​វត្ថ​តាង​រួមមាន​ថ្នាំញៀន​១​កូន​ថង់​ធំ​និង​៣​កូន​ថង់​តូច​ស្មើរ​និង​២៣.៨៤​ក្រាម​និង​សម្ភារ​សំរាប់​ជក់​មួយចំនួន ។​ចំណែក​ជនសង្ស័យ​រួមមាន ៖ ១-​ឈ្មោះ​អិត ចន្ថា​ភេទ ស្រី​អាយុ​១៩​ឆ្នាំ ។

​២- ឈ្មោះ ជឿន សុ​ជេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ៣- ឈ្មោះ ហូ សុខ​ណា​ម ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ និង​៤- ឈ្មោះ សុខ​សុភាព ភេទ​ប្រុស​អាយុ​៣៦ ឆ្នាំ​។​ពួកគេ​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ជ័យ​មង្គល បន្ទប់​លេខ​៣១០​ស្ថិតនៅ​ភូមិ​មួយ​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​៕S/

​រូបថត ៖ អាវុធហត្ថ​បង្ក្រាប​យុវជន​លួច​ជក់​និង​លក់​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​ជ័យ​មង្គល ភូមិ​១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ (​រូប​៖ ប​.​ជ័យ​)​