អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​

378
ចែករម្លែក
  • 3
    Shares

ដោយ​:សេង​ឃួន​/​ខេត្តក្រចេះ​ ៖ ​អាវុធហត្ថ​ក្រុង​ក្រចេះ​ក្រចេះ​បញ្ជូន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ និង​រក្សាទុក​នៅ​សារធាតុ​ញៀន​ខុសច្បាប់​នឹង​វត្ថុតាង​មួយចំនួន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​លោក ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា​ ដោយមាន កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ សហកា​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក ផាត សុភ័ក្ត្រ​វាសនា មេបញ្ជាការ​កងរាជ អាវុធហត្ថ​ក្រុង ដោយមាន​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ​ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២ ខែ​មីនា​ឆ្នាំ​២០១៩​នេះ​។​

​លោក ផាត សុភ័ក្ត្រ​វាសនា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​បញ្ជាក់ថា​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់​មានឈ្មោះ​៖
១-​ឈ្មោះ ឡេង ម៉ៅ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​។​
២-​ឈ្មោះ ឈាង ឆេង ភេទ ប្រុស អាយុ ៥៦ ឆ្នាំ​។​
៣-​ឈ្មោះ នៅ វិឆៃ ភេទ ប្រុស អាយុ ២៦ ឆ្នាំ​។​
ជនសង្ស័យ​ទាំងបី​រស់នៅ​ភូមិ​ស្ទឹង ស្វាយ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ជាមួយគ្នា​។​

​សូមបញ្ជាក់​ដកហូត​បា​ន​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ព​ណ៏​ស​(​ម៉ា​ទឹកកក​)​ជា​សារធាតុ​ញៀន​ចំនួន​២៧ កញ្ចប់​តូច​, ថ្នាំ​គ្រាប់​លឿង​ក្រ​ម៉ៅ​ចំនួន​៣៧​គ្រាប់, ​កញ្ចប់​បារី​ហ្វ៊ី​ន​ទុក​សា​ធាតុ​ញៀន​(FINE)​ចំនួន​០២,​ ទុយ​យូ​ជ័រ​ចំនួន​៦,​ ដប​ទឹក​សុទ្ធ​សម្រាប់​ជក់​ចំនួន​១​ដប​,​ថង់​ជ័រ​តូចៗ​សម្រាប់​ច្រក​សារធាតុ​ញៀន​ចំនួន​២៦, ​ក្រដាស់​អាលុយមីញ៉ូម​ចំនួន​៤​បន្ទះ​, ៨-​ដែកកេស​ចំនួន​១១, ម៉ូតូ​ដ្រី​ម​សង់​០១៥(Dream C125 ឆ្នាំ​2015)​។​

​លោក ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​បន្ថែមទៀតថា​
​បច្ចុប្បន្ន​÷ ជនសង្ស័យ និង​វត្ថុតាង ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធ​ហត្ថ​ក្រុង​ក្រចេះ​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​៤ ​ខែមីនា​ ឆ្នាំ​២០១៩​នេះ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/