អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ទៅកាន់​តុលាការ​ជាមួយ​គ្រឿង​ញៀ​ង​ជាង​កន្លះ​គីឡូក្រាម នៅ​ក្រុង​ក្រចេះ​

306
ចែករម្លែក

ដោយ:សេងឃួន/ក្រចេះ​ ៖ កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ​បញ្ជូន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​ជា​កន្លះ​គីឡូក្រាម​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​នៅ​រសៀល​ថ្ងៃទី​១៥ ​ខែកក្កដា ​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែកក្កដា ​ឆ្នាំ​២០១៩​នេះ​ក្រោម​ការបញ្ជា​លោក សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក ផាត សុភ​ក្ត្រ័​វាសនា​មេ បញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ សម្របសម្រួល​ដោយ​លោក កែវ សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ និង​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​ធំ​ជាង​កន្លះ​គីឡូក្រាម នៅ​ចំនុច​ភូមិរ​ការ​កណ្ដាល សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​អាវុធហត្ថ​រូប​នោះបាន​បញ្ជាក់ថា ជនសង្ស័យ​ទី​១​ឈ្មោះ ធឿន រស្មី អាយុ​១៨​ឆ្នាំ​។​
ជនសង្ស័យ​ទី​២​ឈ្មោះ សំ សុជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​
អ្នក​ទាំងពីរ រស់នៅ​ភូមិ​ការ​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​ជាមួយគ្នា​។​

​សូមបញ្ជាក់​ដកហូត​វត្ថុតាង​រួមមាន​÷​ម្សៅ​ក្រាម​ព​ណ៍ស ម៉ា​ទឹក​ក​ចំនួន​៦​កញ្ចប់ ធំ​៥​និង​តូច​១​កញ្ចប់​ទំងន់​ស្មើរ ៥១០,៥៤​គីឡូក្រាម​,​ទូ​រស​ព្វ័​ដៃ​ចំនួន​២​គ្រឿង ម៉ូតូ​dream C125​សេរី​ឆ្នាំ​២០១៨​ចំនួន​១​គ្រឿង ពាក់​ស្លាក់​លេខ ភ្នុំពេញ​1GS0453​។​

​មន្ត្រី​អាវុធ​រូបនោះ​បានបញ្ជាក់​ថា ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ជាមួយ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ​នឹង​បញ្ជូន​ជនសង្ស័យ ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១៥ ​ខែកក្កដា​ ឆ្នាំ​២០១៩ ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕B/