អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​៦​នាក់ ទៅ​តុលាការ​

296

(​ភ្នំពេញ)​៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៦​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ថ្នាំញៀន​ចំនួន ១៧​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។​

​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង ០៦​នាក់​ខាងលើ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប និង​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ជាមួយគ្នា​នោះ​មាន​១.​ឈ្មោះ កែវ វុទ្ធី ហៅ​លឹម ភេទ​ប្រុស អាយុ ២១​ឆ្នាំ , ២.​ឈ្មោះ សូរ សីហា​ក់ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ បង្ក្រាប និ​ឃាត់​ខ្លូន​បាន រួម និង​ថ្នាំញៀន​ចំនួន ០៩​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី ល្ងាច​នៅ​ចំនុច​ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​៣.​ឈ្មោះ ថុង សុផាត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន រួម និង​ថ្នាំញៀន​ចំនួន ០៤​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី ល្ងាច​នៅ​ចំណុច ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនសង្ស័យ​ទី​៤.​ឈ្មោះ ម៉ឺន នោ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ , ៥.​ឈ្មោះ មិន ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ និង​៦.​ឈ្មោះ ឃុន សុធា ហៅ​អា​ម៉ាប់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវបាន​អាវុធ​ខណ្ឌមានជ័យ និង​ខណ្ឌដូនពេញ សហការ​ជាមួយ​សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី ភ្នំពេញ ឃាត់ខ្លួន​បាន រួម និង​ថ្នាំញៀន​ចំនួន ០៤​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) កាលពី​វេលា ម៉ោង​៨​និង​៣០​នាទី យប់​នៅ​ចំនុច​ផ្ទះ​លេខ​០៦១(​ផ្ទះ​មិន​រៀបរយ​)​ផ្លូវលំ ភូមិ​មានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​បញ្ជូនទៅ​តុលាការ (​ណូ​រ៉ា​)​