អាវុធហត្ថ​បញ្ជូន​នារី​ម្នាក់​ទៅ​តុលាការ​ករណី​ហិង្សា​ដោយ​ចេតនា​

522
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​នារី​ដៃ​ឆៅ​ម្នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​។​

​ជនសង្ស័យ​ឈ្មោះ​សឿង​ស្រី​មួយ​អាយុ​២៦​ឆ្នាំ​បានធ្វើ​សកម្មភាព​យក​ដប​ស្រា​ឈី​វ៉ា​សគប់​ទៅលើ​នារី​ម្នាក់ទៀត​ដែល​កំពុង​អង្គុយ​ផឹកស្រា​នៅ​សា​ឡុង​ក្បែរ​គ្នា​ក្នុង​ក្លិប​ហ្ស៊ូ​ក​បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​ដេរ​ចំនួន ១០​ថ្នេរ​។​

ហេតុការណ៍​បានកើត​ឡើង នៅ​ចំណុច ក្នុង​ក្លិប​ហ្ស៊ូ​ក ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ទាបភ្លឺ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩៕S/​