អាវុធហត្ថ​ពីរ​ខេត្ត​សហការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជិត​មួយ​គីឡូ​

889
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: អាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​បាន​ម្នាក់ និង​ដក​រហូត​ម្សៅ​ក្រាម​ពណ៌​ស​ជិត​មួយ​គីឡូក្រាម នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការបង្ក្រាប់​សញ្ញា​ជួញដូរ​គ្រឿងញៀន​នេះ ដោយមាន​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា កែវ សុធា អម​សាលាដំបូង​ខេត្ត ទើប​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​គ្រឿង​ម្នាក់​។ មានឈ្មោះ យឹម វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ចម្ការ​រដ្ឋ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន ព្រមទាំង​ដក់ហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ប្រភេទ​ម៉ា​ទឹកកក​ដែលមាន​ទំងន់​៧៨.០៦​ក្រាម​៣​កញ្ចប់​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា XR ២៥០ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១L ៩៨២៤ ប្រាក់រៀល​១០​ម៉ឺន លុយ​ដុល្លារ​២០​ដុល្លារ លោហៈធាតុ​ពណ៌​ក្រហម​ខ្សែដៃ​១​ខ្សែ ជញ្ជៀន​១​វង្ស ទូរស័ព្ទ​១​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​១​សន្លឹក​។

​លោក​បាន​បន្តថា ដោយសារ​មុខសញ្ញា​ធ្វើ​សកម្មភាព​នៅ​ខាង​ខេត្ត​ព្រះសីហនុ ទើប​ខាង​ខេត្តកំពង់ស្ពឺ យើង​ប្រគល់​មុខសញ្ញា និង​វត្ថុតាង​ទៅខាង​អាវុធហត្ថ​ព្រះ​សី​ហុន​អនុវត្តតាម​នីតិវិធី​៕ ល​

#