អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ ៦​នាក់ ទៅ​តុលាការ​ផ្ដន្ទាទោស ករណី​គ្រឿងញៀន​

724
ចែករម្លែក

(​ភ្នំពេញ​) ៖ ជនសង្ស័យ​៦​នាក់ រួច​ជាមួយ​ថ្នាំញៀន​៤​កញ្ចប់ ត្រូវបាន​កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​។​

​ជនសង្ស័យ​ទាំង​៦​នាក់ ទី​១/ ឈ្មោះ យន់ ចំរើន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​, ២/ ឈ្មោះ ហេង បុរី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ៣/ ឈ្មោះ ឆាំ ពុទ្ធា ភេទ​ប្រុស អាយុ ២០​ឆ្នាំ , ៤/ ឈ្មោះ​ពុត ណុ​យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ៥/ ឈ្មោះ​ប៉ិល ចាន់​ទីន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​៦/ ឈ្មោះ ធួន ដា​រឹទ្ធ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។​

​ដោយមាន​វត្ថុតាង​រួម​នឹង​ចម្លើយសារភាព​រួចមក​នោះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងអស់ ទៅ​តុលាការ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ជនសង្ស័យ​ទាំង​០៦​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ឃាត់ខ្លួន គឺជា​បក្ខពួក​ផ្សេងគ្នា ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​គ្នា​នៅ​ចំណុច ផ្លូវ​៦A ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ត្រលប់​មកពី​ទិញ​គ្រឿងញៀន​វិញ​៕L ដោយ​៖ លីន​ណា​

#