អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ឧកញ៉ា សុខ ហេង និង​កូនចៅ​ពីរ​នាក់មក​តុលាការ​

1052
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖​ឧកញ៉ា​សុខ ហេង និង កូនចៅ​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ក្លែង​ឯកសារ​យក​ដី​គេ នៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។​

​ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន ឧកញ៉ា សុខ ហេង អាយុ​៥១​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​៧៨WF ផ្លូវ​បេតុង​ច្រក​ទី​៥ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ឈ្មោះ នុត រស្មី ភេទ​ប្រុស ជា​ជំនួយការ​ផ្ទាល់​ឧកញ៉ា សុខ ហេង ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ឈ្មោះ យន់ ម៉ៅ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​ការឃាត់ខ្លួន​បញ្ជូនមក​តុលាការ​នេះ ក្រោយពី​ឧកញ៉ា សុខ ហេង និង​បក្ខពួក​ប្រមាណ​៦​នាក់​ផ្សេងទៀត​ខណៈ​កំពុង​ធ្វើ​សកម្មភាព​បោះ​​បង្គោល រំលោភ​ដី​របស់​ប្រជាពលរដ្ឋ ក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ស្រាប់តែ​មានការ​លេចមុខ​មេភូមិ និង​អនុ​ភូមិ​ជិត​១០​នាក់ មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់បន្ទុក​បន្ថែម​និង​ស្រាវជ្រាវ​បន្ដទៀត​៕​ស​.​រិ​ទ្ធ​

ឧកញ៉ា​សុខ ហេង ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ