អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ក្រុមចោរឆក់៦​នាក់ ទៅ​តុលាការ​

119
ចែករម្លែក

ដោយ​ចាន់តូ/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ជា​ក្រុមចោរឆក់៦​នាក់ ទៅ​តុលាការដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

១/​ឈ្មោះ ជី លី​ហេង ហៅ​ឆើត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,២/ ឈ្មោះ សន ពិ​សិទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ,៣/ ឈ្មោះ សូ ណង​បុត្រា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ,៤/ ឈ្មោះ គុជ ពី​រតនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,៥/ ឈ្មោះ​ឱម ជ័យ​រ័ត្ន ភេទ​ប្រុស អាយុ២៨​ឆ្នាំ ទាំង៥​នាក់​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ទួលគោក​ប្រដេញ​តាម​រហូតដល់​ភូមិសាស្ត្រ​ខណ្ឌដង្កោ ហើយ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌដង្កោ និង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៣:០០​នាទី នៅផ្ទះ​របស់​ពួកគេ ចំណុច​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​រីឯ​ម្នាក់ទៀត ឈ្មោះ ថន ច​ន្ធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤:០០​នាទី នៅ​ចំណុច​ស្តង់​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​សរុប​ជនសង្ស័យ​ទាំង៦​នាក់ ខាងលើ គឺជា​បក្សពួក​ក្រុមចោរ​ឆក់ តែមួយ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ស្ត្រីជន​រងគ្រោះ​ជា​ជនជាតិ​ចិន បានសម្រេច នៅ​ចំណុច​ផ្លូវ​១២៨ កែង​ផ្លូវ​២៤៥ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០:៣០​នាទី និង​ត្រូវបាន​កម្លាំង​អាវុធហត្ថ ស្រាវជ្រាវ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩៕​B/

#