អាវុធហត្ថ​ស្រុក​មោង​ឫស្សី​បញ្ជូន​យុវជន​ម្នា​ក់មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ពីបទ​លួច​ទូរស័ព្ទ​

568
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង : ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោង​ឬ​ស្សី​កាលពី​ព្រឹក​ថ្ងៃទី​២៤ ​ខែសីហា ​ឆ្នាំ​
២០១៨​ បាន​បញ្ជូន​យុវជន​ម្នា​ក់មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ពីបទ​លួច​ទូរស័ព្ទ​។ ​យុវជន​រូប​​នេះ​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ចាប់ខ្លួន​បានប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​២​ភូមិ​របស់​មង្គល ​ឃុំ​របស់​មង្គល ​ស្រុក​មោង​​ឫស្សី ។​

លោក​អនុសេនីយ៍ឯក ​ម៉ៅ ហ៊ត់ ​មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោងឫស្សី​បាន​ឲ្យ​ដឹងថា​ យុវជន​សង្ស័យ​មានឈ្មោះ​គង់ ងួន ​អាយុ​១៦​ឆ្នាំ ​ស្នាក់នៅ​ភូមិ​របស់​មង្គល ឃុំរបស់​មង្គល ​ស្រុក​មោង​ឬ​ស្សី ​បានធ្វើ​សកម្មភាព​ឡើងលើ​ផ្ទះ​របស់​ឈ្មោះ​កង តុលា​ភេទ​ប្រុស​ ​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​របស់​មង្គល ឃុំ​របស់​​មង្គល លួច​យក​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន ​ខណៈពេល​ម្ចាស់​កំពុង​ដេក​ហើយ​ទុក​​ទូរស័ព្ទ​ក្នុង​កាបូប​ក្បែរ​ខ្លួន​។ ជនសង្ស័យ​ចូល​លួច​យក​ម្ចាស់​ភ្ញាក់​ទាន់ ឃាត់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​អាវុធហត្ថ​យើង​តែម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​មូលដ្ឋាន​កង​រាជ​អាវុធ​​ស្រុក​មោងឫស្សី ដើ​ម្បី​កសាង​សំណុំ​រឿង​
​បញ្ជូនមក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់​​ការ​តាម​នីតិវិធី ។​ចំណែក​ទូរស័ព្ទ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ ៕B