អាវុធ​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​

5350
ចែករម្លែក

១-​សម្ភារៈ​
– ធុង​ស្អាត​ចំណុះ ៤០​លីត្រ ដែលមាន​គំរប​បិទ​ជិត ចំនួន ១
– ធុង​ស្ពេ​ត​ត្រូ​លាង​ស្អាត ចំនួន​១
– ត្បាល់បុក​រុក្ខជាតិ ចំនួន ១ ។​

២-​វិធី​លាយ​
– មេ EX-M (​មេ អ៊ី អ៊ិ​ក្ស អិ​ម​) ១ លីត្រ​
– កាក​ស្ករ ១​លីត្រ​
– ស្រាស (​កំរិត​ខ្លាំងក្លា ៤០​ដឺ​ក្រេ​) ១.៥​លីត្រ​

– ទឹកខ្មេះ (​កំរិត​ជូរ ៥​ភាគរយ​) ១​លីត្រ​
– ទឹកស្អាត ៥​លីត្រ​។​

៣-​វិធី​ធ្វើ​
– យក​ធុង​ស្ពែ​ត្រូ​ចាក់ទឹក​ស្អាត​ចំណុះ​១០​លីត្រ លាយ​ស្រា ស ១.៥​លីត្រ លាយ​ទឹកខ្មេះ ១​លីត្រ និង​កាក​ស្ករ ១​លីត្រ​ច្របល់​កូរ​គ្នា​អោយ​សព្វ​ល្អ
– ចាក់ EX-M ១​លីត្រ និង​កូរ​ម្ដងទៀត​
– ទឹក​ល្បាយ​ទាំងនេះ​ចាក់​ចូលក្នុង​ធុង​ចំណុះ ៤០​លីត្រ និង​មួល​គំរប​ធុង​អោយ​ជិត​ល្អ​រហូតដល់​ខ្យល់ ចូល​លែង​បាន​
– ផ្អាប់​ទុក​រយៈពេល ៧​ទៅ ១៥​ថ្ងៃ ជាការ​សម្រេចបាន​ជី​បណ្ដេញ​សត្វល្អិត ។​

៤. វិធី​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​
– យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ៥០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​ដំបូង (​ទឹកស្អាត ១​លីត្រ លាយ​បណ្ដេញ​សត្វល្អិត ២០​សេ​សេ​) បាញ់​អោយ​សព្វ​ជុំវិញ បរិវេណ​ទ្រុង​សត្វ​
– យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ១០០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​បន្ទាប់ (​ទឹកស្អាត ១​លីត្រ លាយ​បណ្ដេញ​សត្វល្អិត ១០​សេ​សេ​) បាញ់​ឲ្យ​សព្វ​ជុំវិញ បរិវេណ​ទ្រុង​សត្វ

– អាទិត្យ​ទី​៣ យើង​យក​បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ​លាយ​ជាមួយ​ទឹកស្អាត ២៥០-៥០០ លីត្រ បាញ់​លើ​ទ្រុង​សត្វ ១​អាទិត្យ ២​ដង​ជា​កំហិត ។​
– ពេល​សត្វ​ឈឺ យើង​អាចយ​កវា​លាយ​ផ្សំ​ជាមួយ​មេ EX-M ដោយ​ខ្នាត​ស្មើគ្នា បញ្ច្រក​សត្វ​ឈឺ ទៅតាម​អាយុ​សត្វ តូច ធំ
– ចំពោះ​ត្រី​ដែលមាន​ចៃ​យើង​យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ EX-M បំបែក​ចំនួន ៣០​លីត្រ ប្រើ​លើ​ស្រះ​ត្រី ១៦០០ ម៉ែត្រ​ការេ ។ ដើម្បី​កំចាត់​ចៃ​ដែល​តោង​លើ​ត្រី ជាហេតុ​បណ្ដាល អោយ​ត្រី​ស្លាប់ ។ ការប្រើ​បែបនេះ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត សំរាប់​សំលាប់​ពពួក​បាក់តេរី​បង្ក​រោគ និង​ចៃ​តោង​លើ​ខ្លួន​ត្រី ៕ ប្រភព​: អ៊ាង សុផល្លែត