អាវ​ជួយ​បញ្ចុះទម្ងន់​ដំបូង​លើ​ពិភពលោក​កំពុង​ចេញលក់​

1102
ចែករម្លែក

​ដោយ​គ្រាន់តែ​ពាក់ Thin Ice លើ​ទ្រូង​រាល់ថ្ងៃ ក្នុង​រយៈពេល​កំណត់ មួយ​នោះ​សរីរាង្គ​របស់​អ្នក នឹង​រំ​លួស ដល់​ទៅ​១.០០០​កាឡូរី ហើយ​មិនយូរ ប៉ុន្មាន អ្នក​នឹងមាន​រូបរាង​ដូច​ការចង់បាន ។​
​ ​
​ដើម្បី​ប្រើប្រាស់ Thin Ice ដំបូង​អ្នក​គ្រាន់តែ​ដំឡើង និង​រំញោច សកម្មភាព​ផ្នែក​ទន់​មួយ ។ គេ​ដឹងថា វា ងាយស្រួល​ដោយ​គ្រាន់តែ​ពាក់អាវ ពិសេស​នេះ​លើ​ទ្រូង រួច​ពាក់អាវ​ធម្មតា មួយ​ផ្សេង​ពី​ក្រៅ ដើម្បី​បិទបាំង Thin Ice ។​
​ ​
​អ្នកបើក​ការតភ្ជាប់ Bluetooth លើ​ទូរស័ព្ទ​ឆ្លាត​វ័យ​របស់​អ្នក ដើម្បី ភ្ជាប់​ជាមួយ Thin Ice, រំញោច​សកម្មភាព​ផ្នែក​ទន់​ខាងលើ​នឹង​សម្រួល សីតុណ្ហភាព ធ្វើឱ្យ​ត្រជាក់​សរីរាង្គ​តាម ចំណូលចិត្ត​ខ្លួនឯង (​ក្នុង​កម្រិត​ពី​១០ ទៅ​២០​អង្សា​សេ​) រួច​ជ្រើសរើស​ប៊ូ​តុង បញ្ជា​ពី​ចម្ងាយ​ឱ្យ Thin Ice ធ្វើ សកម្មភាព ។ នៅលើ​ប៊ូ​តុង Auto- Feedback, អាវ​នេះ​នឹង​ស្វ័យប្រវត្តិ​សម្រួល សីតុណ្ហភាព​ធ្វើឱ្យ​ត្រជាក់​សមស្រប​បំផុត ជាមួយ​សីតុណ្ហភាព​រាងកាយ របស់​អ្នក​ប្រើ ។​
​ ​
Thin Ice ត្រូវបាន​ផលិត​ពី​វត្ថុ ធាតុ​ជាប់​មាំ តែ​ក៏​ផ្តល់​អារម្មណ៍​ស្រួល ពេល​ពាក់​វា​ក្នុង​រយៈពេល​វែង ។​
​ ​
​អ្នក​អាច​ដោះចេញ​មួយផ្នែកៗ ដើម្បី​យក​វា​ទៅ​បោក ។​
​ ​
​ថ្ម​សាក​របស់ Thin Ice នឹង​គ្រប់ សម្រាប់​អ្នកប្រើប្រាស់​ជាប់​ពី​២​ទៅ​៤ ម៉ោង ។​
​ ​
​លទ្ធផល​ពិនិត្យ​សាកល្បង ជាក់ស្តែង​ដោយ​អ្នកជំនាញការ​សុខភាព ជួរមុខ​ពិភពលោក បានបញ្ជាក់ ឱ្យឃើញ ពី​លទ្ធភាព​ដុតបំផ្លាញ​ប្រមាណ​ពី​៥០០ ទៅ​១.០០០​កាឡូរី​ក្នុង​មួយថ្ងៃ ប្រសិន​អ្នក​ប្រើ ប្រតិបត្តិ​តាម​ត្រឹមត្រូវ​ការណែនាំ និង​របប​ប្រើប្រាស់ ។​
​ ​
​ក្នុងពេល​ខ្លាញ់​ស​ដើរតួនាទី ស្តុក​អសកម្ម​អាស៊ីត​ខ្លាញ់ ដើម្បី​ប្រើ​ធ្វើជា ថាមពល​សម្រាប់​សម្មភា​ព​អនាគត នោះ ខ្លាញ់​ពណ៌​ត្នោត​បែរជា​ដុតបំផ្លាញ ថាមពល និង​បញ្ចោ​ញក​ម្តៅ ។ អាស្រ័យ ហេតុ​នោះ លើ​ទស្សនៈ​បញ្ចុះទម្ងន់​នោះ ខ្លាញ់​ពណ៌​ត្នោត​ជា “​ខ្លាញ់​ល្អ​” ចំណែក ខ្លាញ់​ពណ៌​សគឺ “​ខ្លាញ់​អាក្រក់​” ។​
​ ​
​ដូច្នេះ ការអនុវត្ត​បច្ចេកវិជ្ជា ធ្វើឱ្យ​ត្រជាក់​ដូច​នៅ Thin Ice ដើម្បី រំញោច​សកម្មភាព​ខ្លាញ់​ពណ៌​ត្នោត សំដៅ​ជំនួយ​បញ្ចុះទម្ងន់ ត្រូវបាន​ចាត់ទុក ជា​ជំហាន​លោត​ផ្លោះ​ថ្មី​មួយ ។​
​ ​
Thin Ice បច្ចុប្បន្ន ត្រូវបាន ប្រកាស​លក់​តាម​បណ្តាញ​ក្នុងតម្លៃ ប្រមាណ​ជិត​១៥០​ដុល្លារ ៕

Thin Ice ត្រូវបាន​ផលិត​ពី​វត្ថុ​ធាតុ​ជាប់​មាំ តែ​ក៏​ផ្តល់​អារម្មណ៍​ស្រួល​ពេល​ពាក់​