អាវ​រងា​ត្រូវបាន​ចែកជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ទិស​ទី​១​ប្រាសាទព្រះវិហារ​

795
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​’/​ព្រះ​វិហារៈ​អាវ​រងា​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ត្រូវបាន​ដឹកនាំ​យកមក​ចែកជូន​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង ឈរជើង​បំពេញ​កាតព្វកិច្ច​ការពា​រ​បូរណភាព​ទឹកដី នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ទិស​ទី​១​ប្រាសាទព្រះវិហារ តាមរយៈ​ដំណើរ​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​រប​ស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​អគ្គមេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ទាំងពីរ​។

​ពិធី​នេះ​ធ្វើឡើង​ន​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ក្នុង​បរិវេណ​ទីបញ្ជាការ​វរ​សេនា​តូច​៣៨២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨ ក្រោម​កិច្ច​ទទួល​ស្វាគមន៍​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន បាន​ថ្លែង​បញ្ជាក់ថា អាវរ​ងារ​ទាំងនេះ មិនមែនជា​របប​រប​ស់​ក្រសួងការពារជាតិ​នោះទេ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្រាប់​ឧបត្ថម្ភ​ដល់​កងកម្លាំងប្រដាប់អាវុធ ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ថៃ ទុក​សម្រាប់​ប្រើប្រាស់ នៅក្នុង​រដូវរងារ ដែល​នឹងត្រូវ​ឈានចូល​មកដល់​នា​ខែ​ខាងមុខនេះ​។

ជាមួយគ្នានេះដែរលោកឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្នុងនាម​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូម​ថ្លែងអំណរគុណ និង​ដឹងគុណ​បំផុត ចំពោះ​ការគិតគូ និង​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​សម្តេច​ទាំងពីរ តែង​បាន​ឧបត្ថម្ភ​គាំទ្រ តាម​ចិញ្ចឹម​បីបាច់​ថែរក្សា​ដល់​កងកម្លាំង​នៅ​ជួរមុខ​គ្រប់​កាលៈទេសៈ​ជា​រៀង​រហូតមក​៕S/​