អាសន្ន​មកដល់​រត់​ជាន់​ខ្មោច​ក៏​លែង​ខ្លាច​! ហ្វូង​គីង្គក់​ឡើង​ជិះ​ខ្នង​ពស់ថ្លាន់​ពេល​ជួប​ព្យុះ​

842
ចែករម្លែក

ពស់ថ្លាន់​ត្រូវបាន​គេ​ដឹង​ជាទូទៅ​ថា​ជា​សត្វ​ល្មូ​ន​ពិឃាត​ដ៏​សាហាវ​ដែល​វា​អាច​សម្លាប់​សូម្បី សត្វ​ម្រឹគ ឬ​មនុស្ស កុំថាឡើយ​សត្វ​តូចតាច​។
​ ​
​ទោះជា​យ៉ាងណា នៅពេល​មាន​អាសន្ន​ធំ​មកដល់​គីង្គក់​មួយ​ហ្វូង​បែរជា​លែង​ខ្លាច ពស់ថ្លាន់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកវា​ថែមទាំង​ព្រហើន​ហ៊ាន​ឡើង​ជិះ​ខ្នង​របស់​វា ទៀតផង​។ នោះ​គឺ​ដោយសារតែ​ពួកវា​បាន​ជួប​ខ្យល់ព្យុះ​ទើប​ធ្វើឱ្យ​ពួកវា​ខំ​ស្រ​វេ​ស្រវា តោង​សូម្បី​ល្មូ​ន​ពិឃាត​នេះ​។
​ ​
​ហេតុការណ៍​ដ៏​ចម្លែក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នេះ​ត្រូវ​លោក ផល ម៉ក់ (Paul Mock) មកពី​ឃូ​នូ​នូ​រ៉ា (Kununurra) ប្រទេស​អូស្ត្រាលី​ថត​បាន​បន្ទាប់ពី​ព្យុះភ្លៀង​រន្ទះ​កាល ពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​គាត់​បាន​និយាយ​ពី​ហេតុការណ៍​នេះ​ថា “​ខ្ញុំ​ពិតជា​មិន​ធ្លាប់​បានឃើញ​ហេតុការណ៍​ចម្លែក បែបនេះ​ទេ​នៅក្នុង​ជីវិត​។ វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​”៕ ប្រែ​សម្រួល​: ខុម​