អាសូរ​ណាស់​! កុមារី​អាយុ​២​ឆ្នាំ​ឆក់​ខ្សែភ្លើង​ស្លាប់​

910
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កុមារី​ម្នាក់​អាយុ​២​ឆ្នាំ​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាមៗ ពេល​ឪពុកម្តាយ​នាំ​កូន​ទៅលេង​ផ្ទះ​ជីដូន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​។ ហេតុការណ៍​ឆក់​ខ្សែភ្លើង​ស្លាប់​នេះ កើតឡើង​នៅ​ម៉ោង ២​និង​២០​នាទី រសៀល​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១៨ ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី​។​

​លោក ម៉ៅ ហ៊ត់ មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា កុមារី​ដែល​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​មានឈ្មោះ រុន សុ​ម៉ាឡៃ អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​។​

​លោក​មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោងឫស្សី បានបញ្ជាក់​អ​ពី​មូល​ហេតុដែល​នាំ​ឲ្យ​កុមារី​ឆក់​ខ្សែភ្លើង ខណៈពេលដែល​ឪពុកម្តាយ​នាំ​កូនស្រី​ទៅលេង​ផ្ទះ​ជីដូន ហើយ​អត់​បាន​មើល​ឲ្យ​ដិតដល់​កូន​នោះ ដើរ​ទៅលេង​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូមទឹក​ឆក់​ស្លាប់​តែម្តង​។

​ក្រោយពេល​សមត្ថកិច្ច​ធ្វើ​កោសល្យ​ពិច័យ​រួច បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​