អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោក( world cup ) នៅឆ្នាំ ២០២៤

276
ចែករម្លែក

ដោយ:តារារិទ្ធ/សៀមរាប ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ប្រទេសអាស៊ាន​នឹងធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោក( world cup ) នៅឆ្នាំ ២០២៤ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងបែបនេះ​នៅក្នុងសន្និសីទ​អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ២០១៩ នៅខេត្ត​សៀមរាប ។

សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា អាស៊ានមានចំណុចរួមមួយនៅ​ត្រង់ថា ឆ្នាំ២០២៤ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក( world cup )ដែលទើបនឹងចុះហត្ថ លេខារវាងអាស៊ាននិងហ្វីហ្វា​កាលពី​ប៉ុន្មានថ្ងៃមុននៅទីក្រុងបាងកក ។

សម្តេចតេជោបានបន្តថា អាចចាត់ទុកថាពេលនោះប្រទេសទាំងអស់នៅក្នុង​អាស៊ាន​នឹងក្លាយទៅជាកន្លែងតែមួយសម្រាប់ការប្រកួតបាល់ទាត់ពិភព លោក ហើយអាចអាស៊ានបង្កើតជាក្រុមបាល់ទាត់ ១ ដែលប្រកួតនឹងប្រទេសដទៃ។ កម្ពុជាអាចមានម្នាក់ ថៃអាចមានពីរនាក់ វៀតណាមអាចមានពីរនាក់​និងមកពី​ប្រទេសផ្សេងទៀតចូលរួម ត្រង់ឈ្នះឬចាញ់យើងមិនដឹងទេ​ប៉ុន្តែនេះជាជា​អត្តសញ្ញាណ​ប័ណ្ណអាស៊ាន​វាជាចំណុចរួមអាស៊ានដែលអាចធ្វើទៅរួចមុនគេ​គឺការបង្កើតក្រុមកីឡាបាល់ទាត់អាស៊ានតែម្ដង។

គួររំលឹកថា ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានអញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់​គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ ាត់ពិភពលោក ដែល​ចុះហត្ថលេខាដោយលោកអគ្គលេខាធិការអាស៊ានជាមួយនឹងប្រធានសហព័ន្ធ​កីឡា​បាល់ទាត់ពិភពលោក កាលពីថ្ងៃទី ២ ខែវិច្ឆិកា ២០១៩ នៅទីក្រុងបាងកក​ប្រទេសថៃ ។

នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡាបាល់ ទាត់ពិភពលោកបានចុះ​ហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នារវាងអាស៊ាននិងសមាគមនៃ​សហព័ន្ធបាល់ទាត់ពិភព​លោកក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​លើវិស័យ​កីឡាបាល់ទាត់ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែ​មានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តា​ប្រទេសក្នុងតំបន់អឺរ៉ុបនិងប្រទេសក្នុងទ្វីបដទៃទៀតក្នុងពិភពលោក៕B/Ha