អាស៊ាន​ថប​ញូ​វ​និង​សហគ្រាស​ធំៗ​៤​របស់​ចិន​សហការ​ពង្រឹង​ការផ្លាស់ប្តូរ​ព័ត៌មាន​និង​វិនិយោគទុន​

417
ចែករម្លែក

ដោយ:​សុផល​/​ភ្នំពេញ ៖ អង្គភាព​សារពត៌មាន​អាស៊ាន​ថប​ញូ​វ ​(ASEAN Top News)​របស់​ចិន ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ ជាមួយ​សហគ្រាស​ចិន​ធំៗ​ចំនួន​៤ ក្នុង​គោលបំណង​ពង្រឹង​ការផ្លាស់ប្តូរ​វិស័យ​ព័ត៌មាន​និង​វិស័យ​វិនិយោគទុន និង​បង្កើត​ទំនាក់ទំនង​មិត្តភាព​សំដៅ​ជំរុញ​ការអភិវឌ្ឍ​រួមមួយ​។​

​ពិធី​ចុះហត្ថលេខា​នេះ បាន​ត្រូវធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ហ្គ្រេ​ត​ឌុ​ក រាជធានី​ភ្នំពេញ​។​សហគ្រាស​ចិន​ទាំង​៤​នោះ​មាន​៖​សហគ្រាស China Guangxi Beibu Gulf Qifu,Health Education Investment Group , Cambodia Jiaheng International Cultural Tourism Co , Ltd និង Angkor Zipline​។​

​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​​ព័ត៌មាន​និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន ​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា​​កិច្ច​សហ​នេះ​មាន​សារៈសំខាន់ ដែល​នឹង​ជួយ​ពង្រឹង​ការផ្លាស់ប្តូរ​និង​លើកកម្ពស់​វិស័យ​ព័ត៌មាន​និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​សហគម​ផ្សេងៗ​។​

លោក​បាន​បន្តថា​ ​ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​លោក​សូម​គាំទ្រ​ និង​វាយតម្លៃ​ខ្ពស់​រាល់​កិច្ចខិតខំ​ប្រឹងប្រែង ​រប​ស់​អ្នកសារព័ត៌មាន​ជាពិសេស​អង្គភាព​សារព័ត៌មាន ASEAN TOP NEWS​ ដែល​ក្នុងពេល​មួយរយៈ​កន្លងមកនេះ​បាន​ចូល​រួមចំណែក​ផ្តល់ព័ត៌មាន​ជូន​សារ​ធា​រណ​ជន​ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​និង​នៅលើ​សកលលោក​ផងដែរ​។​

លោក ផុស សុវណ្ណ បានឱ្យដឹងថា​ ​បច្ចុប្បន្ននេះ​មាន​កាសែត​ភាសា​ចិន​ជំ​នួន​៣​ស្ថាប័ន ដែល​បាន​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុ​ជារួម​ទាំង​ទីភ្នាក់ងារ​វិទ្យុ ទូរទស្សន៍​ និង​តំណាង​ការិយាល័យ​សារព័ត៌មាន​ចិន​នៅ​កម្ពុ​ជាស​រុ​ចំនួន​១៣​អង្គភាព ​ដែល​ក្រៅពី​ការផ្សព្វ​ផ្សាយ​​​ព័ត៌មាន​ស្តីពី​កម្ពុជា​និង​ពិភពលោក ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ជម្រុញ​ឲ្យ​មាន​កំណើន​ទេសចរណ៍​លើកកម្ពស់​វប្បធម៌​កម្ពុជា​។​ល​។ ​និង​ជួយ​ជំរុញ​ការផ្លាស់ប្តូ​រវាង​ប្រជាជន​ផ្សេងគ្នា​ផងដែរ​។​

លោក ព្រំ មរកត នាយករង​ក្រុមហ៊ុន Asean Top News បាន​មានប្រសាសន៍ថា​ទីភ្នាក់ងារសារព័ត៌មាន ASEAN TOP NEWS​នឹង​ខិតខំ​បំពេញ​នូវ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​មកកាន់​ប្រទេស​កម្ពុជា បណ្តា​ប្រទេស​អាស៊ាន ដោយ​ផ្តល់នូវ​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ​សម្រាប់​សហគ្រាស​ចិន ​ដើម្បី​អភិវឌ្ឍ​នៅក្នុង​បណ្តា​ប្រទេស ដែល​ស្របតាម​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត​មួយ​ផ្លូវ​មួយ និង​ការអនុវត្ត​ជាក់ស្តែង​នូវ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​មុខ​ជំនួញ រវាង​កម្ពុជា​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​។​

គួរ​បញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០១៩​នេះ​ទីភ្នាក់ងា​សារព័ត៌មាន​ASEAN TOP NEWS​នឹង​ផ្តល់ជូន​ដៃគូ​យុទ្ធសាស្ត្រ​ទាំង​បួន នូវ​ការផ្សាយពាណិជ្ជកម្ម ការជំរុញ​ការធ្វើ​សាជីវកម្ម ការពិគ្រោះ​យោបល់​លើ​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​សេវាកម្ម​ក៏ដូចជា​គាំទ្រ​ផ្សេងៗ​ទៀត​។​ដៃគូ​យុទ្ធសាស្ត្រ​ទាំងអស់នេះ​ក៏​នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​ការគាំទ្រ​ព័ត៌មាន​ចាំបាច់​សម្រាប់​អភិវឌ្ឍ​ចំពោះ​ភ្នាក់ងារ​សារព័ត៌មាន​ASEAN TOP NEWS​។​កិច្ចសហប្រតិបត្តិការ​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ឈ្នះ – ឈ្នះ​សម្រាប់​ដៃគូ​ទាំងអស់​ដើម្បី​អភិវឌ្ឍ​រួមគ្នា​។​

ចាប់​តាំង​ថ្ងៃទី​១៦​ ខែមករា ​ឆ្នាំ​២០១៨​ ទីភ្នាក់ងារ​សា​ព័ត៌មាន ASEAN TOP NEWS​បានចាប់ផ្តើម​នៅ​ភ្នំពេញ​រហូតដល់​ថ្ងៃទី​២ ​ខែកញ្ញា ​ឆ្នាំ​២០១៨ ​ឈានដល់​ការ​សម្ភោ​ធ​ជា​ផ្លូវការ​ហើយ​ថ្ងៃនេះ​ក៏មាន​សហគ្រាស​ចិន កម្ពុជា​ល្បីឈ្មោះ​ចំនួន​៤​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​។ ​កាលពី​ឆ្នាំមុន ក្រោម​ការយកចិត្តទុកដាក់​និង​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស ក្រសួង​ព័ត៌មាន សាលា​រាជធានី​ភ្នំពេញ​ព្រមទាំង​សម​ភាគី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ចិន សហគមន៍​ពាណិជ្ជកម្ម សហគមន៍​បរទេស សមាគម​អាជីវកម្ម និង​វិស័យ​ផ្សេងៗ​ទៀត ទីភ្នាក់ងារសារព័ត៌មាន​ASEAN TOP NEWS​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។​

​ខណៈពេល​កំពុង ពង្រឹង និង ពង្រីក​ភាពជា​ដៃគូ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាមួយ​កម្ពុជា​ទីភ្នាក់ងារ​សារព័ត៌មាន​ASEAN TOP NEWS​បាន​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​រយៈពេល​វែង​ជាមួយ​ក្រុម​ក្រុមហ៊ុន​សារពត៌មាន​ចិន​ជាច្រើន​។​ក្នុងនាម​ជា​អង្គភាព​ព័ត៌មាន​អន្តរជាតិ​មួយ ដែលមាន​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា បណ្តា​ប្រទេស​អាស៊ាន​និង​ចិន ទីភ្នាក់ងារសារព័ត៌មាន ASEAN TOP NEWS​កំពុង​ខិតខំ​ប្រឹងប្រែង ប្រែក្លាយ​ខ្លួន​ទៅជា​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​ដ៏​ទូលំទូលាយ​មួយ​ជាមួយនឹង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលជា​អាជីវកម្ម​ចម្បង​របស់ខ្លួន​។​នាពេល​បច្ចុប្បន្ននេះ​យើង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​Guangxi Dongxie Network Technology CO,Ltd ដើម្បី​ពង្រឹង​ការស្រាវជ្រាវ​បច្ចេកវិទ្យា​និង​ការអភិវឌ្ឍ​និង​ការលើកកម្ពស់​យ៉ាង​ពេញទំហឹង លើ​ការផលិត​វិ​ដេ​អូ​និង​ការ​ផ្សារ​បន្ត​ផ្ទាល់​។​

ស្របពេល​ជាមួយគ្នានេះដែរ យើង​បានរៀបចំ​ផែនការ​បង្កើត​សាខា​នៅ​គ្រប់​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២០ ​យើង​មាន​គម្រោង​បង្កើត​ការិយាល័យ​អចិន្ត្រៃយ៍​មួយ​នៅ​ក្រុង​ណាន​នី​ង​,​តំបន់​ស្វ័​យ័​ត Guangxi Zhuang ប្រទេស​ចិន​ក្នុង​ខែកញ្ញា​ឆ្នាំនេះ​ដែលមាន​ឈ្មោះថា Nanning Branch of ASEAN TOP NEWS ។​ ការបង្កើត​សាខា​នៅ​ទីក្រុង​ណាន​នី​ង​ គឺជា​ជំហាន​ដ៍​ធំ​មួយ​របស់​អាស៊ាន​ថប​ញូ​វ ក្នុងការ​ពង្រីក​បណ្តាញ​សាខា​នៅក្នុង​បណ្តា​ប្រទេស​អាសា​៊​ន និង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៩​នេះ​៕B/