អាស៊ាន ផ្តោតលើ​ការបង្កើត​បរិយាកាស​ស្ថាបនា​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

1072
ចែករម្លែក

បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​កាលពី​ថ្ងៃ​សៅរ៍​បាន​ទទូច​អោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​(​កូរ៉េខាងជើង​)​និង​គ្រប់​​ភាគី​បង្កើត​បរិយាកាស​ស្ថាបនា​មួយ​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទំព័រ​ចេញនៅក្រុងម៉ានីលបណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ភាព​តានតឹង​ចេះតែ​កើន​​ឡើង​នៅក្នុង​ឧបទ្វីប​កូរ៉េ​រួមទាំង​ការសាកល្បង​កាលពីពេល​ថ្មីៗ​បំផុត​ដោយ​កូរ៉េខាងជើង​នូវ​កាំជ្រួច​ឆ្លង​ទ្វីប​,​ការបាញ់​កាំជ្រួច​ផ្លោង​និង​​ការសាកល្បង​នុយ​ក្លេ​អែរ​២​លើក​កាលពី​ឆ្នាំមុន​។​

​សេចក្តីថ្លែងការណ៍​អាស៊ាន​បាន​និយាយថា​«​កាត​វិវត្តន៍​ទាំងនេះ​ជាការ​គំរាម​ធ្ងន់ធ្ងរ​ចំពោះ​សន្តិភាព​នៅក្នុង​តំបន់​និង​ពិភពលោក​។​ដូច្នេះ​​យើង​សុំ​ទទូច​អោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​គោរព​យ៉ាង​ពេញលេញ​កាតព្វកិច្ច​របស់ខ្លួន​ក្រោម​សេចក្តីសំរេចចិត្ត​ទាំង​​អស់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​»​។​

​អស់លោក​រដ្ឋមន្ត្រី​បាន​អះអាង​សាជាថ្មី​នូវ​ការគាំទ្រ​របស់​អស់លោក​សំរាប់​ឧបទ្វីប​កូរ៉េ​គ្មាន​សព្វាវុធ​នុយ​ក្ល​អ៊ែរ​ទោះជា​យ៉ាងណា​អំពាវនាវ​សុំអោយ​អត់ធ្មត់​ហើយ​បង្កើត​លក្ខខណ្ឌ​សំរាប់​ចរចា​កាត់បន្ថយ​ភាព​តានតឹង​៕ដោយ៖វាសនា

#