អាស៊ាន អបអរសាទរ​ពិធីបុណ្យ​អុំទូក​របស់​ក​ម្ពុ​ជា

1179
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន កាលពី​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​បង្ហោះ​សារ​អបអរសាទរ​ពិធីបុណ្យ​អុំទូក​ដែល​កំពុង​ប្រារព្ធ​ឡើង​ក្នុងប្រទេស​កម្ពុជា​។​

​សារ​ក្នុង​ទំព័រ​ផ្លូវការ​របស់​អាស៊ាន​សរ​សេរ​ថា “​ថ្ងៃនេះ មិត្ត​ភ័ក្ដិ​កម្ពុជា​របស់​យើង កំពុង​ចាប់ផ្ដើម​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែលជា​បុណ្យ​ដ៏​សំខាន់បំផុត​មួយ​ក្នុងប្រទេស​។ ប្រជាជន​កម្ពុជា​រាប់ម៉ឺន បាន​ឈប់សម្រាក​ដើម្បី​ប្រារព្ធ​ពិធី​នេះ រួមមាន​ការប្រណាំង​ទូក​វែង​, ការប្រគុំ​តន្ត្រី​, ការបាញ់​កាំជ្រួច និង​ការជួប​ជុំគ្នា​រយៈពេល​បី​ថ្ងៃ​។​”

​សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ ចាប់ផ្តើម​ឡើងជា​ផ្លូវការ នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក​នេះ​។ នៅ​ឆ្នាំនេះ​ទូក​ចំនួន​ជិត​៣០០​ទូក​បានមក​ចូលរួម​ប្រកួតប្រជែង​គ្នា មកពី​គ្រប់​២៥ រាជធានី​-​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ កីឡាករ​ដែល​ចូលរួម​ប្រណាំងទូក មាន​ចំនួន​ប្រមាណ​ជាង​២​ម៉ឺន​នាក់​៕

#