អាហារដែលស្ត្រីមានផ្ទៃពោះត្រូវទទួលទានរាល់សប្តាហ៍ ដើម្បីសុខភាពទារកល្អប្រសើរ

1123
ចែករម្លែក

​មនុស្ស​ភាគច្រើន​សុទ្ធតែ​បានដឹង​អំពី​អាហារ​សុខភាព​ល្អ​ដែល​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​កំឡុងពេល​មាន​ផ្ទៃពោះ​នោះ​តម្រូវការ​នៃ​រាងកាយ​នឹង​ប្រែប្រួល ដែល​មានន័យថា វា​ត្រូវការ​ប្រូតេអ៊ីន​, វីតាមីន និង​ជាតិ​រ៉ែ​បន្ថែម​។
​ជាការ​ពិតណាស់​ក្នុងកំឡុងពេល​ត្រីមាស​ទី ២ និង ទី ៣ រាងកាយ​អាច​ត្រូវការ​កាឡូរី បន្ថែម​ត្រឹម​ពី ៣០០ ទៅ ៥០០ កាឡូរី​រាល់ថ្ងៃ​ដើម្បី​បំពេញតម្រូវការ​នៃ​កាឡូរី​ចាំបាច់ សម្រាប់​ស្ត្រី​ជា​ម្ដាយ និង​គភ៌​។

​ទោះជា​យ៉ាងណា ស្ត្រី​ជា​ម្ដាយ​នឹង​ត្រូវការ​កាឡូរី​បន្ថែម​ក្នុង​បរិមាណ​ប្រហែល​គ្នា នេះ​រាល់ថ្ងៃ​ផងដែរ នៅក្រោយពេល​សម្រាល និង​កំឡុងពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ បំបៅ​ដោះ​។ និយាយ​ពី​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ត្រូវការ​កំឡុងពេល​មាន​ផ្ទៃពោះ
​អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​គួរ​ទទួលទាន ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ៖

១. សប្តាហ៍​ដំបូង​

​កំឡុងពេល​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​អ្វីដែល​អ្នកទទួល​ទាន​នឹង​ក្លាយជា​អាហា រូប​ត្ថ​ម្ភ​បំរុង​សម្រាប់​អ្នក និង​ទារក​ក្នុង​ផ្ទៃ​។ ដូច្នេះ​ការទទួល​ទាន​អាហារ​ត្រឹមត្រូវ គឺ​សំខាន់ ណាស់​ដើម្បី​បំពេញតម្រូវការ​ចាំបាច់​ដើម្បី​បំប៉ន​សុខភាព​ទាំង​ម្ដាយ និង​កូន​។ ហើយ អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Folic acid​ជា​អ្វីដែល​អ្នក​ត្រូវ​ទទួលទាន នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ខណៈដែល Folic acid ជា​វីតាមីន​ដែល សំខាន់បំផុត​អំឡុងពេល​មាន​ផ្ទៃពោះ​ដោយ​វា​ជួយ​ក្នុងការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹងខ្នង របស់​ទារក​ក្នុង​ផ្ទៃ​។ បន្លែ​ពណ៌​បៃតង​, ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​, ស៊ុត និង​សណ្ដែកបាយ ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Folic acid និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​សម្រាល​អាកា​រៈ ចាញ់កូន​ផងដែរ ។​

២. សប្តាហ៍​ទី ៤ ដល់ សប្តាហ៍​ទី ១២

​កំឡុងពេល​ជុំវិញ​សប្តាហ៍​ទី ៦ នៃ​ការ​មាន​ផ្ទៃពោះ កោសិកា​ឈាមក្រហម​របស់​ទារក ចាប់ផ្ដើម​លេច​ជា​រូបរាង ហើយ​បេះដូង​ក៏​ចាប់ផ្ដើម​លោត​ច្របាច់​ឈាម​។ ក្នុង​ដំណាក់ កាល​នេះ អ្នក​គួរ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដើម្បី​ជួយ ដល់​ដំណើរការ​លូតលាស់​រប​ស់ទា​រក​។ អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​, ស៊ុត​, សាច់ និង​អាហារ​សមុទ្រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​។ អ្នក​ក៏​អាច​ព​ន្លឿ​ន​ដំណើរការ​នៃ ការ​ស្រូប​យកជាតិ​ដែក​តាមរយៈ​ការទទួល​ទាន​ទឹក​ផ្លែឈើ​ស្រស់​ដូចជា ទឹកក្រូច​ស្រស់ ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។​

​នៅ​ចុង​ត្រីមាស​ដំបូង ខួរក្បាល​របស់​ទារក​ចាប់ផ្ដើម​លូតលាស់​អភិវឌ្ឍ​កាន់តែ​លឿន ជាង​ផ្នែក​ដទៃទៀត​នៃ​រាងកាយ​។ ដូច្នេះ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង DHA គឺ​សំខាន់​ណាស់​ដើម្បី​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់ បន្ថែម​ជួយ​ក្នុង​ដំណើរការ​នេះ​។ ហើយ​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់ អូ​មេ​ហ្គា ៣ និង​DHA​។

៣. សប្តាហ៍​ទី ១៣ ដល់ សប្តាហ៍​ទី ២៨

​នេះ គឺជា​ដំណាក់​ដ៏​សំខាន់បំផុត​មួយ ខណៈដែល​ទារក​កំពុង​លូតលាស់​លឿន​។ អ្នក​ត្រូវ ការ​សារធាតុចិញ្ចឹម​ចាំបាច់​យ៉ាងច្រើន​នៅ​កំឡុង​ពេលនេះ​។ អាហារ​មាន​ផ្ទុក​សារធាតុ Beta-carotene និង​DHA ដូចជា ការ៉ុត​, ដំឡូង​ផ្អែម និង​ត្រី​សម្បូរ​ខ្លាញ់ គឺ​ល្អ​សម្រាប់​ភ្នែក ទារក​។ អាហារ​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ដូចជា ទឹកដោះគោ​ស្រស់​, យ៉ា​អួរ​, តៅហ៊ូ​, ឈី​ស និង​ត្រី​សា​ឌី​ន គឺ​ល្អ​សម្រាប់​ការលូតលាស់​ឆ្អឹង​រឹងមាំ​។ ហើយ​អាហារ​មាន​ផ្ទុក​វីតាមីន D ជួយ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​។ អាហារ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ដូចជា សាច់​ក្រហម​, សណ្ដែក​, គ្រាប់​ធញ្ញជាតិ​, ធញ្ញជាតិ​គ្រាប់​ពេញ និង​ផលិតផល​អាហារ​ផ្សំ ឡើង​ពី​ទឹកដោះគោ គឺ​ចាំបាច់​សម្រាប់​ការផលិត​, ជួសជុល​ឡើងវិញ និង​មុខងារ​នៃ DNA​។

៤. សប្តាហ៍​ទី ២៩ ដល់ សប្តាហ៍​ទី ៤០

​ទន្ទឹមនឹង​អ្នក​ចាប់ផ្ដើម​ខិតជិត​ដល់​សប្តាហ៍​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​អ្វីដែល​អ្នក ត្រូវការ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺមាន​ច្រើនណាស់​។ អាហារ​មាន​ផ្ទុក​វីតាមីន K ដូចជា បន្លែ​បៃតង​, ផ្កា​ខាត់ណា​ខៀវ​, ស្ពៃក្ដោប ជួយ​ដល់​ការ​កកឈាម​។ ទឹកដោះគោ ស្រស់​, ឈី​ស​, សណ្ដែកបាយ​, ផ្លែ​បឺ​រ ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម ជួយ​ដល់​ឆ្អឹង​។ គ្រាប់​ធញ្ញជាតិ​, ស៊ុត និង​បាយ​អង្ករសម្រូប មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ សេ​លេ​ញ៉ូ​ម​ល្អ​សម្រាប់​មុខងារ​សួត​។

៥. ក្រោយ​សម្រាល​

​ការថែរក្សា​សុខភាព​អោយបាន​ត្រឹមត្រូវ​ដិតដល់​ក្រោយពេល​សម្រាល គឺ​សំខាន់​ណាស់​។ អ្វីដែល​អ្នកនឹង​ទទួលទាន​ពេលនេះ​អាច​ជះឥទ្ធិពល​ដល់​ទារក​តាមរយៈ​ទឹកដោះ​។​លើសពី នេះ​ទៅទៀត អ្នក​ចាំបាច់​ត្រូវ​រក្សា​សុខភាព​អោយបាន​ល្អប្រសើរ​ផងដែរ​។ គ្រាប់ល្ង​, គ្រាប់​អាល់​ម៉ុ​ន និង​គ្រាប់ស្វាយចន្ទី ជា​អ្វីដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​កាត់បន្ថយ​ការ​រលាក​។ អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Beta-carotene រួមមាន​ការ៉ុត និង​ដំឡូង​ផ្អែម​ជាដើម​ជួយ​បង្កើន​សុខភាព​ភ្នែក​ទារក​។ អាហារ​មាន​ផ្ទុក កាឡូរី​ខ្ពស់​ក៏​សំខាន់​គួរអោយកត់សម្គាល់​! ស្ត្រី​ត្រូវការ​កាឡូរី​បន្ថែម​ប្រមាណ ៣០០ កាឡូរី​ជាប្រចាំ​រាល់ថ្ងៃ​កំឡុងពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​បំបៅ​ដោះ​កូន ដូច្នេះ​កុំ​ព្យា យាម​បង្អត់អាហារ​ខ្លួនឯង​៕ ដោយៈ health.com.kh

#