អាហារ​គួរ​ទទួលទាន​ដើម្បី​បន្ថយ​សម្ពាធ​ឈាម​

892
ចែករម្លែក

​សម្ពាធ​ឈាម​ខ្ពស់​ជាទូទៅ ត្រូវបាន​គេ​ហៅថា ជំងឺលើសឈាម ហើយ វា​មានន័យថា បំពង់​សរសៃឈាម​រប​ស់ លោកអ្នក​រង​សម្ពាធ​ខុស​ប្រក្រតី ។ យូរៗ ទៅ​ការកើនឡើង សម្ពាធ​ឈាម​នឹងធ្វើ​ឱ្យ ខ្សោយ​សរសៃឈាម និង​អាច​នាំទៅរក ជំងឺ​បេះដូង ជំងឺ​តម្រងនោម ជំងឺស្ត្រូក និង​បញ្ហា​ដទៃទៀត ។
​ ​
​ជំងឺលើសឈាម​អាច​នឹង​កើត ឡើង​ដោយ​មិនបាន​ដឹងខ្លួន​ជាច្រើន​ឆ្នាំ​ព្រោះ​គ្មាន​រោគសញ្ញា ប្រាប់ឱ្យដឹង​ទេ នៅ មុនពេល​ជំងឺ​មួយទៀត​កើតឡើង ។ វា​ជាការ​ចាំបាច់​ណាស់​ក្នុងការ​ពិនិត្យ សម្ពាធ​ឈាម​ឱ្យបាន​ទៀងទាត់​!
​ ​
​កត្តា​ហានិភ័យ​ជាក់លាក់​ដទៃ ទៀត​សម្រាប់​សម្ពាធ​ឈាម​ខ្ពស់ គឺ​មិន អាច​គ្រប់គ្រង​បានទេ ដូចជា ប្រវត្តិ គ្រួសារ ពូជសាសន៍ ភេទ និង​អាយុ ។ ប៉ុន្តែ​របប​អាហារ និង​លំ​ហាត់ប្រាណ អាច​ដើរតួនាទី​ដ៏​សំខាន់ ហើយ​វា​ជា​អ្វី ដែល​អ្នក​អាច​គ្រប់គ្រង​បាន ។
​ ​
​និយាយ​ជារួម ដើម្បី​បន្ថយ សម្ភា​ធ​ឈាម​តាមរយៈ​របប​អាហារ​គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នឹង អាហារ​ណា​ដែល សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង ហ្វា​យ​បឺ ប៉ុន្តែ​ត្រូវឱ្យ​កម្រិត​សូ​ដ្យូ​ម ទាប បំផុត ។
​ ​
​អាហារ​ដើម្បី​បន្ថយ​សម្ពាធ ឈាម​ទាំងនោះ​រួមមាន​៖
១-​បន្លែ​ស្លឹក​បៃតង​
​សូ​ដ្យូ​ម គឺជា​សារធាតុ​បង្ក បញ្ហា​ធំ នៅពេល​និយាយ​អំពី​ការ​កើន ឡើង​សម្ពាធ​ឈាម ។ ប៉ូ​តា​ស្យូ​ម​អាច ជួយ​តម្រងនោម​របស់​អ្នក ដើម្បី​លាង សម្អាត​សូ​ដ្យូ​ម​តាមរយៈ​ទឹកនោម ដែល ជាហេតុ​ជួយ​កាត់បន្ថយ​ការឡើង​សម្ពាធ ឈាម ។ បន្លែ​ស្លឹក​បៃតង​គឺជា​ប្រភព ដ៏ អស្ចារ្យ​នៃ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ នេះ ជាពិសេស​សាឡា​ត់ តាំងអោ ស្ពៃស ស្ពៃ​ស្ពី​ណា​ច ស្ពៃក្រញាញ់ ៘​
​ ​
២-​ប្រភេទ​ផ្លែ​បឺ​រី​
​ពពួក​ផ្លែ​បឺ​រី ជាពិសេស​ផ្លែ​បឺ​រី ខៀវ គឺ​ផ្ទុក​ទៅដោយ​សារធាតុ​ល្អៗ​ដល់ សុខភាព ហៅថា Flavonoids ។ ការ​ទទួលទាន​សារធាតុ​នេះ​បាន​គ្រប់គ្រាន់ ក្នុង​របប​អាហារ​ត្រូវបាន​ផ្សារ ភ្ជាប់​ទៅ នឹង​ការទប់ស្កាត់​ការ​លើសឈាម និង​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​មនុស្ស​ដែល​កំពុង កើត​ជំងឺលើសឈាម ។
​ ​
៣-​មើម​ឆៃថាវ​ក្រហម​
​មូលហេតុ​ដែល​មើម​ឆៃថាវ ក្រហម ជួយ​បន្ថយ​សម្ពាធ​ឈាម គឺ​ដោយសារ​វា​ផ្ទុក សារធាតុ​នី​ត្រិ​ច អុកស៊ីត ដ៏​ច្រើន​លើសលប់ ដែល​ជួយ បើក​សរសៃឈាម និង​បន្ថយ​សម្ពាធ ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព ។
​ ​
៤-​ទឹកដោះគោ​ដែល​គេ យក​ក្រែ​ម​ចេញ​អស់ និង​ទឹកដោះគោជូរ​
​ជាតិ​កាល់ស្យូម គឺ​សម្បូរ​ណាស់​នៅក្នុង​ទឹកដោះគោ​ទាំងពីរ ប្រភេទ​នេះ ហើយ​វា​ដើរតួនាទី សំខាន់ ក្នុងការ​បន្ធូរ​សរសៃ​ឈាម និង​បន្ថយ សម្ពាធ​ឈាម ។​
​ ​
៥-​នំ​ស្រូវ​សាលី​
​នំ​ធ្វើ​ពី​ស្រូវ​សាលី​មាន​អត្ថប្រយោជន៍​ណាស់​ក្នុង​ការបន្ថយ​សម្ពាធ ឈាម ។ ទទួលទាន ស្រូវ​សាលី ១០០ ក្រាម អ្នកនឹង​ទទួលបាន​ជាតិ​ហ្វា​យ​បឺ ១០​ក្រាម ជាតិ​កាល់ស្យូម ៣៥២​ក្រាម និង​ប៉ូ​តា​ស្យូ​ម ៣៥៩​ក្រាម ។
​ ​
៦-​ចេក​
​ជាតិ​ប៉ូ​តា​ស្យូ​ម គឺ​សម្បូរ​ណាស់ នៅក្នុង​ចេក ដូច្នេះ​វា​នឹង​ជួយ​បន្ថយ​សម្ពាធ​ឈាម​តាម រយៈ​ការបណ្តេញ ជាតិ​សូ​ដ្យូ​ម​តាមរយៈ​ទឹកនោម ។
​ ​
៧-​ខ្ទឹមស និង​គ្រឿងសម្ល ផ្សេងៗ​ដទៃទៀត
​ដូច​មើម​ឆៃថាវ​ក្រហម​ដែរ ខ្ទឹមស ផ្ទុក​នូវ​សារធាតុ​នី​ត្រិ​ច​អុកស៊ីត ដែល​ជួយ​បើក​សរសៃឈាម និង​បន្ថយ សម្ពាធ​ឈាម ។
​ ​
៨-​សូកូឡា​ខ្មៅ​
​ប្រសិនបើ​អ្នក​ចង់បាន​របស់ ផ្អែម​ខ្លះ គឺ​ទទួលទាន​សូកូឡា​ខ្មៅ ។ ការសិក្សា​របស់ សាកលវិទ្យាល័យ​ហា​វើដ រកឃើញថា ទទួលទាន​សូកូឡា​ខ្មៅ​មួយ​ដុំ​តូច​រាល់ថ្ងៃ​ជួយ បន្ថយ​សម្ពាធ ឈាម​ចំពោះ​អ្នកជំងឺ​លើសឈាម ៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​

#