អាហារ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​មាន​ប្រសិទ្ធភាព

410
ចែករម្លែក

ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​ដែល​កើត​ឡើងជា​ញឹកញាប់​បំផុត​លើ​មនុស្ស​ទាំងអស់​ជុំវិញ​ពិភពលោក​។ របប​អាហារ​ផ្តល់​សុខភាព និង​ការហាត់​ប្រាណ​មិន​គ្រាន់តែ​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ទេ​តែ​វា​ក៏​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​គ្រប់គ្រង​ជំងឺ​នេះ​បាន​យ៉ាង​ល្អ ដែរ​។ ខណៈពេលដែល​ការប្រើ​ថ្នាំ​អាចជា​ការ​លេប ឬ​ចាក់​អាំង​ស៊ុយ​លីន​គឺជា​រឿង​សំខាន់​ដូច គ្នា​ក៏ដោយ តែ​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​ដើរតួនាទី​សំខាន់​ជាង​ក្នុងការ គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។​

​តាម​ការស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹងថា ការរំលាយ​អាហារ និង​ម៉ោង​រាងកាយ នឹង​កើនឡើង​ខ្ពស់ បំផុត​សម្រាប់​ការ​ញ៉ាំ​អាហារ​នៅពេល​ព្រឹក ហើយ​ការ​មិនសូវ​ញ៉ាំ​អាហារ​នៅពេល​ល្ងាច និង​យប់ ហើយក៏​ជា​ពេលវេលា​ដែល​រាងកាយ​ត្រូវការ​សម្រាក និង​គេង​ដែរ​។ ដូច្នេះហើយ ការ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ដើម្បី​ផ្តល់​ថា​ម​ពេល​នៅពេល​ថ្ងៃ និង​ញ៉ាំ អាហារ​ពេលយប់​តិច​វិញ​នោះ ពិតជា​អាច​ជំនួស​បាន​នូវ​ការចាក់​អាំង​ស៊ុយ​លីន​លើ​អ្នកជំងឺ ទឹកនោមផ្អែម​បាន​។

​ការសិក្សា​បានបញ្ជាក់​ថា ការចាក់​អាំង​ស៊ុយ​លីន​អាច​ផ្តល់​ជា​ផល​រំខាន​ច្រើន​ជាពិសេស​ឡើង ទម្ងន់​តែម្តង​។ វា​ក៏​ប្រហែលជា​បង្កើតបាន​នូវ​វត្ត​នៃ​ការចាក់​អាំង​ស៊ុយ​លីន​ក្នុង​កម្រិត​ខ្ពស់​ហើយ ក៏​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម និង​ផលវិបាក​ផ្សេងៗ​ទៀត​។

​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ខណៈពេលដែល​ត្រូវ​ការចៀស វាង​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​ខ្លួន​ដែរ​។ ពួកគេ​ក៏ត្រូវ​តែ​ឲ្យ​ច្បាស់​ថា ខ្លួនឯងបាន​ញ៉ាំ អាហារ​តិចៗ​តែ​ទៀងទាត់ ដោយ​មិនបាន​បង្អត់អាហារ និង​ញ៉ាំ​អាហារ​ត្រឹមត្រូវ​តាម​ពេលវេលា ដែល​ត្រឹមត្រូវ​ដែរ​។​

​អ្នកជំងឺ​ទឹកនោមផ្អែម​គួរតែ​ចៀសវាង​អាហារ​ផ្អែម​ដូចជា បង្អែម​ជាដើម​អ្នកជំងឺ​ទឹក នោមផ្អែម​គួរតែ ព្យាយាម​បញ្ចូល​ស្ករ​ធម្មជាតិ​ក្នុង​របប​អាហារ តែ​ក៏​អាស្រ័យ​ទៅតាម​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​ អ្នកជំងឺ​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ព្រោះ​ជាតិ​សរសៃ​អាច​បន្ថយ​ការបញ្ចេញ​ជាតិ​ស្ករ ក្នុង​ឈាម​បាន អ្នកជំងឺ​គួរតែ​ចៀសវាង​អាហារ​សម្បូរ​ជាតិ​អាមីដុង ព្រោះ​វា​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត ខ្ពស់​ណាស់​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​ដែល​គួរតែ​ញ៉ាំ ឬ​ជា​អាហារសម្រន់​ដ៏​ល្អ​៕ ដោយៈ health.com.kh