អាហារ​ដែល​គួរ​បរិភោគ​មុនពេល​គេង​

874
ចែករម្លែក
  • 8
    Shares

អ្នកជំនាញការ​សុខភាព​បាន​ទូន្មាន​ថា គួរ​បរិភោគ​អាហារ​មួយចំនួន​ខាងក្រោម​នេះ មុនពេល​គេង​នឹង​ជួយ​ស្ថិរភាព​បរិមាណ​ស្ករ​ក្នុង​ឈាម ផ្គត់ផ្គង់​ថាមពល​ចាំបាច់ ដើម្បី​ដុតបំផ្លាញ​ខ្លាញ់​, ជួយ​ឲ្យ​គេង​លក់​ស្រួល​។​

១- ចេក​
​ចេក​សម្បូរ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ធ្វើ​សកម្ម​ភាពល្អ​ជាមួយគ្នា ដើម្បី​សម្រួល​សាច់ដុំ ។ ចេក​ក៏​ផ្ទុក​វីតាមីន B6 យ៉ាងច្រើន ជួយ​ផលិត Serotonin, អ័រម៉ូន​អារម្មណ៍​ស្ងប់ស្ងាត់ និង melatonin, អ័រម៉ូន​បង្ក​ងងុយគេង ។​

២- អាល់​ម៉ុ​ន​
​អាល់​ម៉ុ​ន ជា​ជម្រើស​ដ៏​ល្អ ដើម្បី​បរិភោគ​មុន​ចូល​គេង ព្រោះ​វា​សម្បូរ​ជាតិ​ខ្លាញ់​ល្អ ដែល​អាចរំលាយ​ក្នុងពេល​គេង ។ ពិសេស ប្រសិន​យើង​ហាត់ប្រាណ​ជាប្រចាំ​, ក្នុងពេល​គេង​សាច់ដុំ​របស់​យើង​នៅតែ​ធ្វើការ ដើម្បី​កសាង​ឡើងវិញ​, ហើយ​អាល់​ម៉ុ​ន​ជា​អាហារ​ដ៏​សមស្រប​ក្នុងពេល​វេលា​នោះ ។​

៣- ទឹកឃ្មុំ​
​ការ​ទទួលទាន​ទឹកឃ្មុំ​បន្តិច មុន​ចូល​គេង​នឹង​ជួយ​ឲ្យ​ដំណេក​លក់​ស្រួល ព្រោះ​វា​ជា​ប្រភេទ​ស្ករ​ធម្មជាតិ​អនុញ្ញាត​ឲ្យ tryptophan ចូលក្នុង​ខួរក្បាល​ងាយស្រួល​, ផ្តើម​ពី​នោះ រំញោច​ការរំដោះ melatonin ។​

៤- ស្រូវ​សាឡី​
​បរិភោគ​ម្សៅ​ស្រូវ​សាឡី​១​ចាន​តូច មុនពេល​គេង អាច​រំញោច​បង្កើន​បរិ​មាណ​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​, អនុញ្ញាត​ឲ្យ tryptophan ចូលក្នុង​ខួរក្បាល និង​បំប្លែង​ជា Serotonin ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ពេល​គេង ។​

៥- ផ្លែ​គី​វី​
​បរិភោគ​គី​វី អាចជួយ​រក្សា​សុខភាព​រំលាយ​អាហារ​, បន្ថយ​រលាក និង​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ទន្ទឹម​នោះ គី​វី​ក៏​ផ្គត់ផ្គង់​ទាំង Serotonin សំខាន់ៗ ។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បង្ហាញ អ្នក​បរិភោគ​គី​វី​២​ផ្លែ មុនពេល​គេង​១​ម៉ោង នឹង​ជួយ​ឲ្យ​លក់​ឆាប់​ជាង ៤២% ប្រៀប​នឹង​អ្នក​មិន​បរិភោគ ៕ ប្រែ​សម្រួល​: រតនៈ​