អាហារ​ដែល​ធ្វើឱ្យ​អ្នក​ក្មេង​ជាង​វ័យ​រហូត​

1249
ចែករម្លែក
  • 50
    Shares

​ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​ចាស់ អ្នក​អាច​ពិសា​អាហារ​ទាំងឡាយ​ខាង ក្រោម​នេះ​បាន ។ អាហារ​ទាំងនេះ នឹង អាចជួយ​រក្សា​សម្រស់​របស់​អ្នក​បានយូរ មិន​ងាយ​ចាស់​ឡើយ ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
1.​អ្នក​អាច​ញ៉ាំ​ស្វាយបាន ព្រោះ នៅក្នុង​ស្វាយ​មាន​សារ​ធា​តុ​ដែល​អាច ជួយ​រក្សា​ស្បែក​អ្នក ឱ្យមាន​សុខភាព​ល្អ​។ ដូចនេះ វា​នឹង​ជួយ​រក្សា​ស្បែក​អ្នក​ឱ្យ ស្អាត​ជា​រៀងរហូត​បាន ។​
2. ទឹកឃ្មុំ​ក៏​អ្នក​អាច​ពិសា​ឱ្យ បាន​ច្រើន​ដែរ ។ ក្រោយ​ពេលដែល​អ្នក ញ៉ាំ​រួច វា​នឹង​ធ្វើឱ្យ​ស្បែក​អ្នក​ស​ភ្លឺ និង ម៉ត់​រលោង​ទៀតផង ។​
3.​តាសក់​ជា​បន្លែ​ដែល​អាច ជួយ ពន្យារ​ភាព​ចាស់​របស់​អ្នក ។ អ្នក​អាច បរិភោគ​ឱ្យបាន​ច្រើន ឬ​យកមក​បិទមុខ ក៏បាន​ដែរ នោះ​វា​នឹង​ធ្វើឱ្យ​អ្នកដទៃ ស្ងើចសរសើរ​ពី​ស្បែក​អ្នកជា​ខ្លាំង ។​
4. នៅក្នុង​តែ​បៃតង​មាន សារធាតុ​ដែល​អាចជួយ​បណ្តេញ​ជាតិ ពុល​ក្នុង​ខ្លួន​របស់​អ្នក ។ ដូចនេះ ស្បែក អ្នកនឹង​ស្អាត​ជា​រៀងរហូត​នៅពេល ដែល​គ្មាន​ជាតិពុល​ស្តុក​ទុក​ក្នុង​ខ្លួន ៕ ដោយៈ www.health.com.kh

អាហារ​ដែល​ធ្វើឱ្យ​អ្នក​ក្មេង​ជាង​វ័យ​រហូត​