អាហារ​ដែល​អ្នក​មិនគួរ​ឱ្យ​កូន​បរិភោគ​នៅពេល​ឃ្លាន​

583
ចែករម្លែក
  • 2
    Shares

​អ្នក​ត្រូវតែ​ចងចាំ​ថា អាហារ​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​មិន​គួរឱ្យ​កូន​បរិភោគ​ទេ ទោះបីជា​គេឃ្លាន​យ៉ាងណាក៏ដោយ ។ តើ​មាន​អ្វីខ្លះ​?
​ ​
​អ្នក​មិន​ត្រូវឱ្យ​កូន​បរិភោគ​ផ្លែទន្លាប់​និង​ប៉េងប៉ោះ​នៅពេលដែលគេ​ឃ្លាន​ឡើយ ព្រោះ​វា​មានសារធាតុ​ម្យ៉ាង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ក្រពះ​ខ្លាំងណាស់ ។ ដូចនេះ អ្នក​គួរតែ​ចៀស​កុំឱ្យ​កូនបរិភោគ​ឱ្យសោះ ។​

​អ្នក​មិន​ត្រូវឱ្យ​កូន​បរិភោគ​ចេកនៅ​ពេលពោះ​ទទេ​ទេ ព្រោះ​វា​មិន​ត្រឹមតែប៉ះពាល់​ស​រសៃ​ឈាម ហើយ​ថែមទាំងប៉ះពាល់​ដល់​បេះដូង​ទៀតផង ។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ពេលដែលឱ្យ​កូន​ញ៉ាំ​ម្តងៗ ។​

​អ្នក​ក៏​មិនត្រូវ​ឱ្យគេ​បរិភោគក្រូចនៅពេល​ឃ្លាន​ដែរ ព្រោះ​វា​មាន​ជាតិ​ជូរ ដែល​ប៉ះពាល់​ដល់​ក្រពះខ្លាំងណាស់​។​ជាហេតុដែល​ធ្វើឱ្យ​ក្រពះ​កូន​ងាយ​ខូច​ជាខ្លាំង​។​
​ ​
​ជាងនេះទៅទៀត ក៏​មិន​អាចឱ្យកូន​បរិភោគ​ដំឡូងបារាំង​ដែរ ព្រោះ​ក៏​អាច​ប៉ះពាល់​សល់​សុខភាពកូន​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ឱ្យ​កូន​ញ៉ាំ​ក្រោយ​ពេលដែល​គេ​ញ៉ាំ​ឆ្អែត ។​
​ ​
​អ្នក​មិន​ត្រូវឱ្យ​កូន​ញ៉ាំ​តែ​និងភេសជ្ជៈ​ដែល​ត្រជាក់​ពេក​ទេ ព្រោះ​វាសុទ្ធតែ​ប៉ះពាល់​ដល់​សុខភាពកូន​អ្នកខ្លាំង​ណាស់​ដោយ​អ្នក​មិនដឹង​ខ្លួន ។ ដូចនេះ មុននឹង​ឱ្យ​កូន​ញ៉ាំ​អ្វី​អ្នក​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ៕ ដោយៈ health.com.kh /Ha