អាហារ​ដែល អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ គួរ​បញ្ឈប់ ឬ​ផ្អាក​ទទួលទាន ជៀសវាង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​

1247
ចែករម្លែក

​បញ្ហា​សន្លាក់​ហ្គោ​ដ (Gout) គឺជា​បញ្ហា​នៃ​ស្ថានភាព​សុខភាព​មួយ​ដែល​បណ្ដាលមកពី​ការ កើនឡើង​នូវ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​លើស​ក្នុង​ឈាម ហើយ​មាន​ទំនាក់ទំនង​ទៅនឹង​ការ រលាក​សន្លាក់​ឆ្អឹងខ្ចី​។​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​ហួស​អាចបង្កើត​គ្រី​ស្តា​ល់​ដូច​ម្ជុល​នៅក្នុង​សន្លាក់ ដែល​បង្កឱ្យមាន​ការ​ហើម​,​ឡើង​ក្រហម និង​ឈឺចាប់​ក្នុង​សន្លាក់​។ របប​អាហារ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ព្យា​ល និង​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ដែលជា​ទម្រង់​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ មួយចំនួន​ដែល​អ្នក​គួរ​ផ្អាក ឬ​ឈប់​ទទួលទាន ប្រសិនបើ​អ្នកមាន​ជំងឺ​សន្លាក់​ហោ្គ​ដ ដើម្បី​ជៀសវាង​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ ៖

១. ស្រា​បៀរ
​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គួរ​ជៀសវាង​ការទទួល​ទាន​ស្រា​បៀរ ក៏​ព្រោះ​ស្រា​បៀរ​នឹង​បង្កើន កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក ហើយ​ថែមទាំង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុងការ​សម្អាត​សារធាតុ​នេះ ចេញពី​ប្រព័ន្ធ​រាងកាយ​ផងដែរ​។ ក្នុងកំឡុងពេល​ទទួល​រង​បញ្ហា​សុខភាព​មួយ​នេះ វេជ្ជបណ្ឌិត​ជាច្រើន​ណែនាំ​ឲ្យ​អ្នកជំងឺ​បញ្ឈប់​ការទទួល​ទាន​គ្រឿង​ស្រវឹង​។​

២. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ក៏​គួរ​ជៀសវាង​នូវ​ប្រភេទ​នៃ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ ជាតិ​ខ្លាញ់​ទឹកដោះគោ​ខ្ពស់​ដូចជា កា​រ៉ែ​ម និង​ទឹកដោះគោ​សុទ្ធ​ផងដែរ​។ ប៉ុន្តែ​ក៏មាន​ការ សិក្សា​ស្រាវ​ជាច្រើន​បានបង្ហាញ​ថា ការទទួល​ទាន​យ៉ា​អួរ​, ឈី​ស និង​ការ៉េម អាចជួយ​កាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ត្រូវ​ជ្រើសរើស នូវ​ប្រភេទ​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ប៉ុន្តែ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​តែម្ដង​។​

៣. សាច់​ក្រហម​
​សាច់គោ ជា​ប្រភេទ​នៃ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ purine ដែល​អ្នកជំងឺ​រលាក សន្លាក់​គួរ​ជៀសវាង​ទទួលទាន រួមបញ្ចូល​ទាំង​សាច់​ចៀម​, សាច់ជ្រូក​, គ្រឿងក្នុង​សត្វ​ដូចជា ខួរ និង​ក្រលៀន​ផងដែរ​។ ដើម្បី​កាត់បន្ថយ​អាកា​រៈ ក៏ដូចជា​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​មិន​ឲ្យ កាន់តែ​ធ្ងន់ធ្ងរ​ឡើង ចូរ​កុំ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​ជាតិ purine ខ្ពស់​។​

៤. អាហារ​សមុទ្រ​
​អាហារ​សមុទ្រ​ខ្លះ​មាន​ផ្ទុក​ជាតិ purine ខ្ពស់ជាង​ផ្សេងទៀត​។ ប្រភេទ​នៃ​អាហារ​សមុទ្រ​ដែល អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គួរ​ជៀស​ឲ្យ​ផុត​នោះ​មានដូចជា ត្រី codfish, ត្រី anchovies, ត្រី herring, ត្រី​សា​ឌី​ន​, ពងត្រី​, ត្រី trout​។ អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាច​ទទួលទាន​អាហារ សមុទ្រ​ដូចជា ក្ដាម​, អយ​ស្ទ័​រ​, បង្កង​, បង្គា បាន ប៉ុន្តែ​មាន​កម្រិត​មិនគួរ​ទទួលទាន​ច្រើនពេក​ទេ ក៏​ព្រោះ​អាហារ​ទាំងនេះ​ក៏មាន​ផ្ទុក​ជាតិ purine ដែរ​គ្រាន់តែ​តិច​។​

៥. ភេសជ្ជៈ​មាន​ជាតិ​ស្ករ​
​ជៀសវាង​ទទួលទាន​ភេសជ្ជៈ​ណា​ដែល​ផ្អែម​ខ្លាំង ហើយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ fructose ខ្ពស់ ក៏​ព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ​នឹង​ជម្រុញ​ឲ្យ​រាងកាយ​ផលិត​អាស៊ីត​អ៊ុយ​រិ​ក កាន់តែ​ច្រើនឡើង​៕ ដោយ​: health.com.kh