អាហារ​ត្រូវ​ទទួលទាន ដើម្បី​បន្ថយ​សម្ពាធ​ឈាម​

1578
ចែករម្លែក
  • 34
    Shares

​សម្ពាធ​ឈាម​ខ្ពស់​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជំងឺលើសឈាម ហើយ​វា​មានន័យថា ជញ្ជាំង​សរសៃឈាម​របស់​អ្នក​រង​នូវ​សម្ពាធ​ខុសពី​ធម្មតា​។ យូរៗ​ទៅ ជំងឺលើសឈាម​នឹងធ្វើ​ឱ្យ​ចុះខ្សោយ​សរសៃឈាម និង​អាច​នាំទៅរក​ជំងឺ​បេះដូង ជំងឺ​តម្រងនោម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង បញ្ហា​ដទៃទៀត​។

​ជំងឺលើសឈាម​អាច​កើតឡើង​ជាច្រើន​ឆ្នាំ​ដោយ​មិនដឹង​ខ្លួន ព្រោះ​គ្មាន​រោគសញ្ញា​នៅមុន​ពេល​ជំងឺ​មួយទៀត​ចាប់ផ្តើម​កើត​។ វា​ចាំបាច់​ណាស់ ដែល​ត្រូវ​ពិនិត្យ​សម្ពាធ​ឈាម​ជាប្រចាំ​។

​កត្តា​ហានិភ័យ​សម្រាប់​ជំងឺលើសឈាម​គឺ​មិនអាច​ត្រួតត្រា​បានទេ ដូចជា​ប្រវត្តិ​គ្រួសារ ពូជសាសន៍ ភេទ និង អាយុ​។ ប៉ុន្តែ​របប​អាហារ និង​លំ​ហាត់ប្រាណ​ក៏​ដើរតួនាទី​សំខាន់​ដ៏​ធំធេង​ផងដែរ ហើយ​នេះ​ជា​អ្វីដែល​អ្នក​អាច​ត្រួតត្រា​បាន​។

​ជាទូទៅ ដើម្បី​កាត់បន្ថយ​សម្ពាធ​ឈាម​តាមរយៈ​របប​អាហារ អ្នក​ត្រូវតែ​ប្រកាន់ខ្ជាប់​នឹង​អាហារ​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង ហ្វា​យ​បឺ ប៉ុន្តែ​ត្រូវ​បន្ថយ​សារធាតុ​សូ​ដ្យូ​ម​។ តោះ​មក​មើល​អាហារ​ដែល​គួរ​ទទួលទាន​ដើម្បី​បន្ថយ​សម្ពាធ​ឈាម​។

១. បន្លែ​ស្លឹក​បៃតង ដូចជា សាឡា​ត់ ស្ពៃ​ស្ពី​ណា​ច់ ខាត់ណា​។​
២. ពពួក​ផ្លែឈើ​ឈ្មោះ​បឺ​រី ដូចជា ប្លែក​បឺ​រី ប្លូ​បឺ​រី​។
៣. មើម​ឆៃ​ថា​យ​ក្រហម​
៤. ទឹកដោះគោ​ជូរ ឬ យ៉ា​អួ​
៥. នំ​ធ្វើ​ពី​ស្រូវ​សាលី​
៦. ចេក​
៧. ខ្ទឹមស​
៨. សូកូឡា​ខ្មៅ គ្មាន​ជាតិ​ស្ករ​៕ ដោយ៖ កញ្ញាដាលីស