អាហារ​ទាំងនេះ​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សក់ និង​ក្រចក​អ្នក​

570
ចែករម្លែក

​ស្ត្រី​គ្រប់រូប​តែងតែ​ចង់បាន​ហើយ​នូវ​ក្រចក​ដ៏​រឹងមាំ និង​សក់​ដ៏​ភ្លឺរលោង​។ មាន​ផលិត ផល​ច្រើនណាស់​ដែល​ដាក់លក់​នៅលើ​ទីផ្សា​ដែល​ផ្សព្វផ្សាយ​អំពី​រឿងនេះ​។ មាន​អាហារ​ពិសេសៗ​ច្រើន​ផងដែរ​ក្នុងការ​ជំនួយ​ដល់​រឿងនេះ​ទៀត​។​ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា អ្នក​គួរតែ​មិន​ញ៉ាំ​អាហារ​អ្វី​ខ្លះទៅ​? មែនហើយ មាន​អាហារ​មួយចំនួន​ដែរ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សក់ និង​ក្រចក​របស់​អ្នក​។ ដូច្នេះ​ចូរ​ចៀសវាង​អាហារ ដូចខាងក្រោម​នេះ​បើសិនជា​អ្នក​ចង់បាន​សក់ និង​ក្រចក​ប្រកបដោយ​សុខភាព​ល្អ​។

​ត្រី​
​យើងទាំងអស់គ្នា​តែងតែ​ដឹង​ហើយ​ថា​ត្រី​គឺមាន​ផល​ល្អ​ចំ​ពើ​សុខភាព​ណាស់ ប៉ុន្តែ ចំពោះ​ត្រី​ដែលមាន​ជាតិ​បារត​ខ្ពស់​ប្រហែល​ជាមាន​ផលប៉ះពាល់​ដល់​សុខភាព ជាពិសេស​សក់ និង​ក្រចក​តែម្តង ដែល​វា​អាច​បណ្តាល​ឲ្យ​សក់​ទៅជា​ស្តើង និង​ក្រចក ផុយស្រួយ​ជាដើម​។ យក​ល្អ​គួរតែ​ញ៉ាំ​ត្រី​បែបនេះ​ត្រឹម​តែម្តង​ក្នុង​មួយ​សប្តាហ៍​បាន ហើយ​។ ត្រី​សម្បូរ​ជាតិ​បារត​ជាងគេ​គឺ​ត្រី​សមុទ្រ​។​

​ជាតិ​ផ្អែម​
​យើង​ដឹង​ហើយ​ថា​ជាតិ​ផ្អែម​មិន​ប្រាកដថា​ផ្តល់​សុខភាព​ឡើយ ពិសេស​ធ្វើ​ឲ្យ​កើត​ជំងឺ ទឹកនោមផ្អែម​តែម្តង​បើសិនជា​ញ៉ាំ​ច្រើន​។ វា​ក៏​បណ្តាល​ឲ្យ​កើនឡើង​អ័រម៉ូន Androgen ដែលជា​អ័រម៉ូន​ភេទ​ប្រុស​ដែរ​។ អ័រម៉ូន​នេះ​នឹងធ្វើ​ឲ្យ​ឬ​ស​សក់​រួម​ស្វិត និង​កាត់បន្ថយ ការលូតលាស់​សក់​តែម្តង​។

វីតាមីន A
​រឿងនេះ​ពិបាក​ជឿ​ដែរ ដែលថា​វីតាមីន A មាន​ផល​អាក្រក់​ចំពោះ​ក្រចក និង​សក់​។ តាមពិត​វា​អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​បានដែរ​។ ជាទូទៅ​រឿងនេះ​កើតឡើង​នៅពេល អ្នក​ប្រើ​ថ្នាំ​បំប៉ន​ច្រើន​ជ្រុល​ប៉ុណ្ណោះ​។

​ញ៉ាំ​ប្រូតេអ៊ីន​តិចពេក​
​សក់ និង​ក្រចក​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ បាន​ច្រើន ព្រោះ​កាលណា​ញ៉ាំ​ប្រូ​តេ​អ៊ិន​តិច វា​អាច​បណ្តាល​ឲ្យ​សក់​ស្តើង និង​ក្រចក ពុកផុយ​បាន​។ ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​ច្រើន​មិនមែន​មានតែ​សាច់​ទេ​តែ​ពពួក សណ្តែក ប្រូ​ខូ​លី និង​ម្ទេស​ប្លោក​ក៏​សម្បូរ​ដែរ​។

​ជាតិ​ស័​ង្គ​សី​និង​ដែក​តិចពេក​
​ជាតិ​ស័​ង្គ​សី និង​ដែក​ត្រូវបាន​រកឃើញ​ច្រើន​ក្នុង​សាច់​ក្រហម និង​អាហារ​សមុទ្រ​មួយ ចំនួន ដែល​វា​មាន​សារៈសំខាន់​សម្រាប់​ការបង្កើត​ជា​ជាតិ Keratin របស់​ក្រចក និង​សក់​។

​គ្រឿង​ស្រវឹង​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាចមាន​គ្រោះថ្នាក់​ដល់​ក្រចក​បាន​។ វា​គឺជា​សារធាតុ ដែល​ជំរុញ​ដល់​ការ​នោម ដូច្នេះ​រាងកាយ​អាច​នឹង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​បាន​។ ក្រចក ដែល​រឹងមាំ និង​មាន​សុខភាព​ល្អ​បាន​លុះត្រា​តែមាន​ជាតិ​ទឹក​គ្រប់គ្រាន់​។

ញ៉ាំ​អាហារ​សម្បូរ​ជាតិ Biotin តិចពេក​
​បើសិនជា​របប​អាហារ​កង្វះ​សារធាតុ Biotin ដែលជា​ប្រភេទ​វីតាមីន B កំ​ផ្លេ​ច​នោះ អ្នក​អាច​នឹងមាន​បញ្ហា​សក់​ស្តើង និង​ក្រចក​ពុកផុយ​បាន​។ អ្នក​អាច​បង្កើន​ការទទួល ទាន​វីតាមីន​មួយ​នេះ​ពី​ការ​ញ៉ាំ​ថ្នាំ​បំប៉ន ឬ​អាហារ​ដូចជា ស៊ុត​ផ្នែក​កណ្តាល សណ្តែក និង​គ្រាប់​ផ្លែឈើ​៕ ដោយៈ health.com.kh