អាហារ​ទាំងនេះ ធ្វើឱ្យ​មនុស្ស​ស្រី ដេញ​ជំងឺ​ចេញទៅ​អស់​

3685
ចែករម្លែក

មនុស្ស​ស្រី​គ្រប់រូប​សុទ្ធតែ​ចង់​ស្អាត និង​មាន​សុខភាព​ល្អ ដូចនេះ​ក្រៅពី​ហាត់ប្រាណ តើ​គួរតែ​បរិភោគ​អ្វីខ្លះ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​នោះ​?

​អ្នក​អាច​ផឹក​ទឹកដោះគោ​ជូរ​បាន ព្រោះ​វា​មាន​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន​ច្រើន ដែល​អាច​ការពារ​អ្នក​ឱ្យ​ចៀស​ផុតពី​ជំងឺ​ពុក​ឆ្អឹង ជំងឺមហារីក​សុដន់ និង​មហារីក​ពោះ វៀន​ជាដើម​។​

​អ្នក​អាច​បរិភោគ​ពពួក​ត្រី​ឱ្យបាន​ច្រើន ព្រោះ​វា​អាច​ការពារ​អ្នក​មិនឱ្យ​កើត​ជំងឺ​ដាច់ ស​សៃ​ឈាម ជំងឺលើសឈាម ជំងឺ​ឈឺសន្លាក់​ជាដើម​។ អ្នក​ក៏​អាច​បរិភោគ​ពពួក សណ្តែក​បានដែរ ព្រោះ​វា​អាច​ការពារ​បេះដូង​អ្នក​ឱ្យ​បានល្អ មិនឱ្យ​កើតមាន​ជំងឺ​បេះដូង និង​មហារីក​សុដន់​ឡើយ​។​

​សូកូឡា​ខ្មៅ​ក៏​អាច​ការពារ​អ្នក​ឱ្យ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​ដូចជា ៖ ដាច់​ស​សៃ​ឈាម និង​ជំងឺ​បេះដូង ថែមទាំង​អាចធ្វើឱ្យ​អ្នក​ចុះ​ឈាម​ទៀតផង​ពេលដែល​អ្នក​លើស​សម្ពាធ ឈាម​។ ជាងនេះទៅទៀត​វា​អាចធ្វើឱ្យ​ស្បែក​អ្នក​ស្អាត និង​ក្មេង​ជានិច្ច​។​

​បើ​អ្នក​ចង់​មិនឱ្យ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម អ្នក​អាច​ពិសារ​ល្ហុង​បាន ប៉ុន្តែ​បើ​អ្នក មាន​ផ្ទៃពោះ សូមកុំ​បរិភោគ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​រលូត​កូន​បាន​។​

​អ្នក​គួរតែ​បរិភោគ​ប៉េងប៉ោះ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាចធ្វើឱ្យ សុដន់​អ្នកមាន​សុខភាព​ល្អ ថែមទាំង​អាចធ្វើឱ្យ​អ្នក​អាចមាន​រូបរាង​ស្អាត និង Slim ផងដែរ​៕ ដោយៈ health.com.kh