អាហារ​ធម្មជាតិ​សម្រាប់​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​

846

មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ និង​ឲ្យ​ប្រាកដថា​អ្នកមាន​ពេលវេលា​ល្អ​មួយ​ជាមួយ​ដៃគូ​នោះ​គឺ​ត្រូវតែ​មានការ​ទទួលទាន​នូវ​អាហារ​ដែល​គេ​ស្គាល់​ថា​ជា​អាហារ​ផ្តល់នូវ​សម្រើប​ផ្លូវភេទ​កាន់តែខ្លាំង​បែប​ធម្មជាតិ​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញជូន​នូវ​អាហារ​ផ្តល់​ជា​ភាព​ស្រើបស្រាល​ដល់​ផ្លូវភេទ​ដ​ម្រា​ប់​ពង្រឹង​ដល់​ប្រតិបត្តិការ​ទាំង​បុរស​និង​ស្ត្រី​ក្នុង​ការងារ​លើ​គ្រែ ជាពិសេស​សម្រាប់​ភ្ញោ​ច​ដល់​ជីវិត​ផ្លូវភេទ​អ្នក​ទាំងពីរ​តែម្តង​។​

​សូកូឡា​
​សូកូឡា​មាន​អាយុកាល​យូរណាស់​មកហើយ​ចាប់តាំងពីរ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដំណាង​នៃ​ភាព​រ៉ូ​ម៉ែន​ទិច​និង​តណ្ហា​។ វា​ត្រូវបាន​គេ​និយាយថា ស្ត្រី​នឹង​ផលិត​សារធាតុ Endorphins​ច្រើនជាង​មុន​រហូតដល់​បួន​ដង​ឯណោះ​ក្រោយពី​នាង​បាន​ញ៉ាំ​សូកូឡា​រួចមក​។​

​ក្រូច​
​ផ្លែឈើ​ផ្អែម និង​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​អាច​ប្រើប្រាស់​សម្រាប់​ការផ្លាស់ប្តូរ​ជាមួយ​សូកូឡា​បាន ដើម្បី​ផ្តល់​ជា​ពិសោធន៍​ខាង​តណ្ហា​ផ្លូវភេទ​។​

​ស៊ុត​
​តើ​ពេលណា​ជា​ពេលវេលា​ចុងក្រោយ​ដែល​អ្នក​អាច​រីករាយ​នឹង​ពេលដែល​មិន​ប្រ​ញ៉ាប់​និង​គ្មាន​ស្ត្រេ​ស​ជាមួយ​ដៃគូ​បាន​ទៅ​? ជាមួយនឹង​ជីវិត​ការងារ​ជា​ទៀងទាត់​របស់​យើង ព្រមទាំង​ការបារម្ភ​ដែល​មិន​សំខាន់​នោះ យើង​ច្រើនតែ​មិនបាន​រកឃើញ​នូវ​ពេលវេលា និង​ចិត្ត​ដើម្បី​បង្កើន​ជីវិត​ផ្លូវភេទ​របស់​យើង ព្រមទាំង​ធ្វើជា​គូស្នេហ៍​ដ៏​ល្អ​ម្នាក់​ឡើយ​។​នេះ​គឺជា​កន្លែង​ដែល​វីតាមីន B5 និង​B6 មាន​វត្តមាន​។ វីតាមីន​ទាំងពីរ​នេះ​ជួយ​បន្ថយ​ស្ត្រេ​ស​, បង្កើន​ចំណង់​ផ្លូវភេទ ព្រមទាំង​ទ្រទ្រង់​ដល់​សុខភាព​ទូទៅ និង​ភាព​សមសួន​តែម្តង​។​

ឪឡឹក​
​បើសិនជា​អ្នក​កំពុងតែ​សង្ឃឹមថា​ឲ្យ​មាន​ភាពស្រស់​បំព្រង​ដល់​ជីវិត​ផ្លូវភេទ​អ្នក ចូរ​ចាប់ផ្តើម​ដោយ​ការ​ទទួលទាន​ផ្លែ​ឪឡឹក​ជា​រៀងរាល់ថ្ងៃ​ទៅ​។ ចូរ​ចាត់ទុក​វា​ជា​ឱសថ​ផ្តល់​សម្រើប​បែប​ធម្មជាតិ​ទៅ ព្រោះ​វា​សម្បូរ​ទៅដោយ​សារធាតុ​អាស៊ីតអាមីណេ​ម្យ៉ាង​ឈ្មោះថា Citrulline ដែល​ជួយ​អោយ​សរសៃឈាម​រីក​ធំ​។ ដូច្នេះហើយ វា​អាច​ប្រើប្រាស់​ជាការ​ព្យាបាល​បែប​ធម្មជាតិ​សម្រាប់​អាកា​រៈងាប់​លិង្គ​បាន​។​

​ខ្ទឹមស​
​យើង​ច្រើនតែ​មិន​ខ្វល់​នឹង​សុខភាព​ផ្លូវភេទ និង​ចំណង់​ផ្លូវភេទ​ទេ​លុះត្រាតែ​មានការ​ប្រឈមមុខ​នឹង​បញ្ហា​ដែល​ធ្ងន់ធ្ងរ​។ ចូរ​ចៀសវាង​ការធ្វើ​បែបនេះ និង​ប្រុងប្រយ័ត្ន​ជា​ទៀត​ទាត់​តាមរយៈ​ការទទួល​ទាន​ខ្តឹ​ម​ស​ជាប្រចាំ​។ សមាសធាតុ​ផ្តល់​សម្រើប​ផ្លូវភេទ​របស់​ខ្ទឹមស​ត្រូវបាន​គេ​ស្គាល់​ជា​យូរណាស់​មកហើយ​ព្រោះ​វា​ជួយ​ជម្រុញអោយមាន​ចំណង់​ផ្លូវភេទ និង​មុខងារ​ផ្លូវភេទ​ទាំង​បុរស​និង​ស្ត្រី​។ នេះ​ដោយសារតែ​សារធាតុ​ដ៏​ច្រើន​ឈ្មោះថា​Allicin ដែល​ទៅ​បង្កើន​លំហូរ​ឈាម​ទៅ​សារី​រា​ង្គ​ផ្លូវភេទ​៕ ប្រែ​សម្រួល​៖ Mr. Shuriken http://www.health.com.kh​