អាហារ​បី​ប្រភេទ​អាច​សម្លាប់​អ្នក​បើ​ចម្អិន​មិនបាន​ល្អ

370

​ការ​ចម្អិន​អាហារ​ជា​របៀប​រស់នៅ មួយ​របស់​មនុស្ស​។ សេចក្តីរាយការណ៍ ព័ត៌មាន​របស់ Fox News របស់​អាមេរិក បានឱ្យដឹងថា មាន​អាហារ​មួយចំនួន អាច​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់​បាន​បើសិនជា​វា​មិនត្រូវ​បាន ចម្អិន​បានល្អ​ទេនោះ​។​
​ ​
​ខាងក្រោម​នេះ​គឺជា​អាហារ​បី ប្រភេទ​ដែល​អ្នក​ត្រូវ​ចម្អិន​ឱ្យបាន​ល្អ​មុន នឹង​បរិភោគ​បើសិនជា​អ្នក​មិន​ចង់​ស្លាប់ ដោយសារ​វា​ទេនោះ ។​
​ ​
ទំពាំង​
​មុននឹង​អ្នក​បរិភោគ​ទំពាំង អ្នក​ត្រូវ​ចិត​សម្បក​ក្រៅ​ចេញ ហើយ​ទន្ទឹម​នោះ​ត្រូវ​ចម្អិន​វា​ឱ្យ​បានល្អ​មុននឹង​បរិភោគ ។ ប៉ុន្តែ​ទំពាំង​កំប៉ុង​ត្រូវបាន​គេ​ដក​ជាតិពុល​វា​ចេញ​ទៅហើយ ដូច្នេះ វា​មិន​អី​ទេ​បើសិនជា​អ្នក​បរិភោគ​វា នោះ ។​
​ ​
ដំឡូង​មី​
​ដំឡូង​មី​អាច​នឹង​ពុល​បើសិន ជា​អ្នក​ហូប​ឆៅ ។ វា​មាន​សារជាតិ Cyanogenic glucosides ដែល​ជំរុញ ដល់​ការ​បញ្ចោ​ញ​ជាតិពុល Hydrogen Cyanide​។ វា​ជា​ជាតិពុល​គ្មាន​ពណ៌​និង គ្រោះថ្នាក់​ខ្លាំង​។ ដូច្នេះ សូម​ប្រយ័ត្ន​នៅ ក្នុងការ​បរិភោគ​ដំឡូង​មី​។ ត្រូវ​ប្រាកដថា ដំឡូង​នោះ​ឆ្អិន​មុននឹង​បរិភោគ​វា ។​
​ ​
សាច់មាន់​
​យើង​បរិភោគ​សាច់មាន់​សឹង រាល់ថ្ងៃ ។ ដូច្នេះ​សូម​ប្រយ័ត្ន​ផង​។ សាច់មាន់​ដែល​មិន​ឆ្អិន​អាច​បង្ក​ជា​ជំងឺ គ្រុន ពោះវៀន ធ្វើឱ្យ​ក្អូ​ត ចុកពោះ រាគ ជាដើម ។ ទោះបី​វា​មិនអាច​ធ្វើឱ្យ ស្លាប់​បាន តែ​វា​មាន​គ្រោះថ្នាក់​ខ្លាំង ជាពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ។​
​ ​
​ដូច្នេះ​សូម​បងប្អូន​ប្រយ័ត្ន​និង ច​ម្អិ​ត​ឱ្យ​បានល្អ​មុន​បរិភោគ​អាហារ​បើ​មុខ​នេះ ៕ ដោយ​៖ health.com.kh​