អាហារ​បួន​ប្រភេទ​ងាយ​នាំ​ជំងឺ​មកឱ្យ​មនុស្ស​ទោះ ដាំ​ពុះ​១០​ដង​ក៏​គ្មាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​

1861
ចែករម្លែក

តាម​ការស្រាវជ្រាវ​លើ ពិភពលោក​ជា​មធ្យម​ក្នុងចំណោម មនុស្ស​ប្រាំមួយ​នាក់ ស្លាប់ នោះ​មាន​ម្នាក់ ស្លាប់​ដោយសារ​ជំងឺមហារីក​។ មហារីក បាន​ក្លាយជា​សត្រូវ​លេខ​១​របស់ សុខភាព​មនុស្ស​, ក្នុងនោះ មាន​ជំងឺមហារីក​ជាច្រើន សុទ្ធតែ​ផ្តើមចេញពី​អាហារ​បរិភោគ ។​
​ ​
​វេជ្ជបណ្ឌិត ចាង បាវ ( Zhang Bao) នៅ​ផ្នែក​មហារីក​នៅ​មន្ទីរពេទ្យ​ចំណុះ​សកលវិទ្យា​ល័យ ចេ​ជាំ​ង (​ចិន​) បាន​ព្រមាន​អាហារ​បួន​ប្រភេទ ងាយ​នាំ មក​នូវ​ជំងឺ​ក្នុងនោះ​មាន​ទាំង​មហារីក ទោះបី​ដាំ​ពុះ​១០​ដង​ក៏​ពុំមាន​ប្រសិទ្ធភាព​។​
​ ​•
​ប្រភេទ​ទី​១: ស្ពៃជ្រក់​

​ស្ពៃជ្រក់​ដែល​ពុំទាន់​ងំ​ល្អ​មាន ជាតិពុល​ប្រហាក់ប្រហែល​នឹង “​អា​សេ​និក​” ក្នុងនោះ​បរិមាណ​នី​ទ្រី​ត ហួស​កម្រិត​, ពេល​ចូលក្នុង​ក្រពះ​, ពពួក បាក់តេរី​ចែក​បំបែក​ទៅជា nitrosamine វា​ជា​សារជាតិ មួយ​បង្ក​មហារីក ។ អាស្រ័យ​ហេតុ​នោះ អ្នក​បរិភោគ​អាច កើត​មហារីកក្រពះ​, ខ្វះ​វីតាមីន C និង​បង្កើតជា​ក្រួស​ក្នុង​រាងកាយ ប្រសិន​បរិភោគ​ជាប្រចាំ ។​

​ប្រភេទ​ទី​១: ស្ពៃជ្រក់​

​ ​
•​ប្រភេទ​ទី​២: សណ្តែក បណ្តុះ ផ្ទុក​ជាតិគីមី​
“​សណ្តែកបណ្តុះ​” មាន​រាង ថ្លោស និង​ពុំមាន​ប្ញ​ស ។ វា​ពុំ​ត្រឹមតែ គ្មាន​ក្លិនក្រអូប​, ស្រួយ តែ​ថែមទាំង នៅជាប់​សារជាតិ​គីមី ក្រោម​ឥទ្ធិពល របស់​ពពួកសត្វ​ល្អិត​នៅ​អាច​បង្កើតជា amoniacnitrit អាច​បង្ក​មហារីក​បំពង់ អាហារ និង​មហារីកក្រពះ ។​

ប្រភេទ​ទី​២: សណ្តែក បណ្តុះ ផ្ទុក​ជាតិគីមី​

•​ប្រភេទ​ទី​៣: អាហារ​សល់​
​អាហារ​សល់​ពុំ​ត្រឹម​តែមាន តម្លៃ​ជីវជាតិ​ទាប តែ​វា​នៅ​បង្កើត នី​ទ្រី​ត​ងាយ​បង្ក​ជំងឺ ។ នី​ទ្រី​ត​ជា សារជាតិ​អាច​បង្ក​មហារីក ។ បរិមាណ​នី​ទ្រី​ត ក្នុង​អាហារ​សល់​នឹង​កើនឡើង​ពេល ដែល​រយៈពេល ថែទាំ​កាន់តែ​យូរ និង នៅ​សីតុណ្ហភាព​ខ្ពស់ ។ ដើម្បី​សុខភាព ល្អ​បំផុត មិនគួរ​ទទួលទាន​អាហារ​ទុក ឆ្លង​ថ្ងៃ ពិសេស​គឺ​ពពួក​បន្លែ​បៃតង ។​

​ប្រភេទ​ទី​៣: អាហារ​សល់​

•
​ប្រភេទ​ទី​៤: អាហារ​ដុះ​ផ្សិត​

Aflatoxin (AFT) ជា​រចនាសម្ព័ន្ធ​គីមី​មួយ​ប្រភេទ​ដូចជា​សារជាតិ សំយោគ វា​មាននៅ​ក្នុង​ដី​, សត្វ​រុក្ខជាតិ និង​នៅក្នុង​ពពួក​គ្រាប់ ពិសេស​ប្រភេទ គ្រាប់​ងាយ​ឆ្លង​បាក់តេរី ដូចជា​សណ្តែក ដី​, ពោត​, សណ្តែកសៀង​, ផលិតផល ធញ្ញជាតិ​… ។​

​ប្រភេទ​ទី​៤: អាហារ​ដុះ​ផ្សិត​​ ​

Aflatoxin ត្រូវបាន​អង្គការ សុខភាព​ពិភពលោក​ចាត់ទុកជា សារជាតិ​បង្ក​មហារីក​ប្រភេទ​១ និង គ្រោះថ្នាក់​ជាង​៦៨​ដង ប្រៀប​នឹង អា​សេ​និក ។ Aflatoxin អាច​បំផ្លាញ ជាលិកា​ថ្លើម ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ វា​អាច​នាំ​ដល់​មហារីក​ថ្លើម ៕ ប្រែ​សម្រួល​: រតនៈ​