អាហារ​បួន​មាន​ផ្ទុក​សមាស​ធាតុគីមី​អាច​បង្ក​ឲ្យ​ពុល ដែល​អ្នកជំនាញការ​ខាង​ជីវជាតិ​ទូន្មាន​

1231
ចែករម្លែក

​តាម​អ្នកជំនាញការ​ជីវជាតិ នេះ​ជា​អាហារ​បួន​ប្រភេទ​ដែល​គេ​មិនដែល​ទទួលទាន ព្រោះ​វា​បង្កប់​ដោយ​សមាស​ធាតុគីមី ឬ ជាតិពុល អាច​បង្ក​គ្រោះថ្នាក់ ប្រសិន​បរិភោគ​ច្រើន ។​

១- ល្ពៅ​ទុក​យូរពេក​
​ល្ពៅ​ដែល​ទុក​ក្នុង​រយៈពេល​យូរ អាច​បង្ក​ឲ្យ​ពុល​ដោយសារ​ត្រូវ​ប្រែប្រួល​សារជាតិ ។ ពេល​បរិភោគ​ចូល នឹង​ងាយ​មាន​អារម្មណ៍​វិលមុខ​, អស់កម្លាំង​, មិនតែប៉ុណ្ណោះ ករណី​ធ្ងន់ធ្ងរ​មួយចំនួន នៅ​លេចចេញ​រោគសញ្ញា​ក្អួតចង្អោរ ។​

២- ប៉េងប៉ោះ​ពុំទាន់​ទុំ​, នៅមាន​ពណ៌​បៃតង
​ប៉េងប៉ោះ​ពុំទាន់​ទុំ​ជា​អាហារ​មួយ​ដែល​អ្នក​ពុំគួរ​បរិភោគ ។ មនុស្ស​ជាច្រើន​មិនដឹង​អំពី​សារជាតិ Solanine -​មាន​ច្រើន​នៅក្នុង​ប៉េងប៉ោះ​ខ្ចី ។ Solanin ជា​ជាតិពុល​មួយ​ផ្ទុក​ក្នុង​ផ្នែក​ពណ៌​បៃតង​របស់​ផ្លែ​ប៉េងប៉ោះ ។ ដូច្នេះ ពេល​បរិភោគ​សារជាតិ​ពុល​នេះ នឹង​ចូលក្នុង​សរីរាង្គ ។ ប្រសិន​បរិភោគ​ច្រើន​អាច​បង្ក​ឲ្យ​វិលមុខ និង​ក្អួតចង្អោរ ។​

៣- ផ្សិតត្រចៀកកណ្តុរ​ស្រស់​
​បរិមាណ​អាស៊ីត tannic ក្នុង​ផ្សិតត្រចៀកកណ្តុរ​ស្រស់​នៅ​កម្រិត​មួយ​យ៉ាងខ្ពស់ ។ សារជាតិ​នេះ​នឹង​រំញោច​ភ្នាស​ក្រពះ អាច​បណ្តាល​ឲ្យ​ចង់​ក្អួត​, ក្អួត និង​រោគសញ្ញា​ផ្សេងៗ​ទៀត ។ ដូច្នេះ អ្នក​មិនត្រូវ​បរិភោគ​ផ្សិតត្រចៀកកណ្តុរ​ស្រស់​, គួរ​បរិភោគ​តែ​ផ្សិត​ក្រៀម និង​មិនគួរ​បរិភោគ​ច្រើនពេក ។​

៤- សណ្តែក​ប​ណ្តុ​រ​គ្មាន​ប្ញ​ស​
​សណ្តែក​ប​ណ្តុ​រ​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​សំរាប់​សុខភាព តែមាន​សណ្តែក​ប​ណ្តុ​រ​មួយ​ប្រភេទ ដែល​អ្នក​ដាច់ខាត​មិនគួរ​បរិភោគ នោះ​គឺ​សណ្តែក​គ្មាន​ប្ញ​ស ឬ មាន​ប្ញ​ស​យ៉ាងខ្លី ។ ព្រោះ​ក្នុង ពេល​ផលិត​, ដោយសារ​មិន​ចង់​ឲ្យ​សណ្តែក​ចេញ ឬ (​មើលទៅ​មិន​ស្អាត​) អ្នក​ផលិត​នឹងដាក់​បន្ថែម​សារជាតិ​គីមី ដើម្បី​ជំរុញ​លូតលាស់ និង​ធ្វើ​ឲ្យ​សណ្តែក​ស្អាត​ជាង ៕ ប្រែ​សម្រួល​: រតនៈ​