អាហារ​បែប Street Foods កំពុងតែ​ពេញនិយម​មាននៅ Dé Somana

547
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: អាហារសម្រន់​តាម​ជ​ញ្ជើ​ញ​ផ្លូវ កំពុងតែ​ពេញនិយម​សម្រាប់​យុវវ័យ និង​ប្រជាពលរដ្ឋ​ទូរ​ទៅ ដែល​តែងតែ​ដោះស្រាយ​មួយពេល គ្រា​ដែល​ពួកគេ​ត្រូវការ​អាហារ តាម​ជ​ញ្ជើ​ញ​ថ្នល់​។ តែ​សម្រាប់ Dé Somana ជា​កន្លែង​ថ្មី​មួយ​ដែល​បាន​បំរើ​ដល់​សេវាកម្ម​បែប​អាហារ និង​សម្ភារៈ​កីឡា គ្រឿងសំអាង ចាប់ពី​ដើមខែ​ធ្នូ ២០១៨ នេះ​តទៅ​។

​ផ្សារ Dé Somana មាន​អាស​យ័​ដ្ឋា​ន​ស្ថិតក្នុង ដីឡូត៍​លេខ 26 ផ្លូវ 516 កែង 347 ភូមិ​3 សង្កាត់​បឹងកក់​1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចម្ងាយ​ពីរ​ផ្សារ​ទំនើប​TK avenue 200m​។

​លោក សួន សុជាតា អគ្គនាយក Dé Somana បាន​និយាយ​អោយដឹងថា Dé Somana មាន​ហាង​អាហារ​ជាង​២០ ហាង បែប​អាហារ Street Foods មាន​ហាង​ផ្គត់ផ្គង់​សម្ភារៈ​ទូរស័ព្ទ និង ហាង​សម្លៀកបំពាក់ ជាពិសេស គឺ​ហាង​សម្លៀកបំពាក់​ផ្គត់ផ្គង់​សម្ភារៈ​កីឡា​ផងដែរ ហាង​ផ្គត់ផ្គង់​គ្រឿងសំអាង និង មាន​សាឡ​ន សម្រាប់​បុរស​នារី​ផងដែរ​។

​លោក​បន្តថា Dé Somana ត្រូវបាន​គូសវាស​ប្លង់​យ៉ាង​យកចិត្តទុកដាក់​ពី​អ្នកជំនាញ លោក លី វណ្ណា​រិ​ទ្ធ ដែលជា​ស្ថាបត្យករ​សិក្សា​គំរោង​នៃ​ប្លង់​ផ្សារ Dé Somana ហើយក៏​ជា​អ្នកម៉ៅការ​សាងសង់​សំណង់​របស់​ផ្សារ​ទាំងមូល ប៉ុន្តែ​ដោយ​ការជឿជាក់​លោក​មិនបាន​គិតគូ​ដល់​ការ ចំណាយ​ដើម​ទន់​នៃ Dé Somana នោះទេ គឺ​ធ្វើយ៉ាងណា​អោយមាន​ភា​ទាក់ទាញ និង​មាន​ផាសុកភាព​សម្រាប់​ភ្ញៀវ​មកកាន់​ផ្សារ Dé Somana​។​

​អគ្គនាយក បន្ថែមថា មិន​ត្រឹមតែ​ដំណើរ​លក់​ចាប់ពី​ដើមខែ​ធ្នូ ប៉ុណ្ណោះ នា​ពាក់​កណ្តាលខែ ធ្នូ ២០១៨ ដដែល Dé Somana ក៏​នឹង​ត្រៀម​សម្ពោធ​ជា​ផ្លូវការ ចំណែក​តាម​ហាង​នីមួយៗ ក៏មាន​កម្មវិធី​ពិសេសៗ​របស់ខ្លួន​ផងដែរ​៕