អាហារ​ប៉ូវ​ខួរក្បាល​ដែល​មិនគួរ​មើលរំលង

320
ចែករម្លែក

តាម​ការសិក្សា​បាន​រកឃើញថា អាហារ​ភាគច្រើន​អាចជួយ​កាត់បន្ថយ​ការ​ភ្លេចភ្លាំង ដោយសារ​ការ​ចាស់​ទៅតាម​អាយុ និង​ជំងឺ​ភ្លេចភ្លាំងរ​វង្វេងស្មារតី​នៅពេល​ចាស់ ជរា​បាន​។ តើ​អ្នកមាន​អ្វី​ញ៉ាំ​សម្រាប់​អាហារ​ពេលព្រឹក ថ្ងៃត្រង់​និង​ពេលយប់​ទៅ ដើម្បី បង្កើន​សមត្ថភាព​ខួរក្បាល​កាន់តែ​ពូកែ​នោះ​? មែនហើយ អ្នកជំនាញ​និយាយថា ជាធម្មតា អ្វីដែល​ល្អ​ចំពោះ​បេះដូង វា​ក៏​ល្អ​ចំពោះ​ខួរក្បាល​ដែរ​។ ដូច្នេះ​ខួរក្បាល របស់​អ្នកត្រូវការ​ឈាម​ដែល​ច្របាច់​ចេញពី​បេះដូង​រហូតដល់​២០​ភាគរយ​ឯណោះ ដើម្បី​ទទួលបាន​អុកស៊ីសែន និង​ជីវជាតិ​គ្រប់គ្រាន់​ដើម្បី​រក្សា​មុខងារ​របស់​ខួរក្បាល បានល្អ​បំផុត​។

​ហេតុ​ដូច្នេះហើយ ដើម្បី​ច​ញ្ចឹ​ម ក៏ដូចជា​ប៉ូវ​ខួរក្បាល​កាន់តែ​ខ្លាំងក្លា​នោះ​អ្នក​គួរតែ បញ្ចូល​អាហារ​ដូចខាងក្រោម​នេះ​ទៅក្នុង​របប​អាហារ​អ្នក​រាល់ថ្ងៃ​ហើយ​។

​ត្រី​សម្បូរ​ខ្លាញ់​
​អាហារ​សមុទ្រ​យ៉ាងហោចណាស់​ក៏​ផ្តល់​ជីវជាតិ​ពីរ​ប្រភេទ​ដើម្បី​រក្សា​ខួរក្បាល​ដែរនោះ​គឺ ខ្លាញ់​អូ​មេ​ហ្គា​បី និង​វីតាមីន D​។ ត្រី​សម្បូរ​ខ្លាញ់​ដែលមាន​ប្រភព​មកពី​អាហារ​សមុទ្រ នោះ មានដូចជា ត្រី​សាល​ម៉ុង ឬ​ធូ​ណា ដែល​អ្នក​គួរតែ​ទទួលទាន​បី​ដង​ក្នុង​មួយ សប្តាហ៍​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​រហូតដល់​៤០ ភាគរយ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែលមាន DHA និង EPA គឺ​សម្បូរ​ខ្លាំងណាស់ ក្នុង​ខួរក្បាល ហើយ​វា​ក៏​ជា​ប្រភព​ដ៏​សំខាន់​ដើម្បី​ខួរក្បាល​បំពេញ​មុខងារ​បានល្អ​បំផុត ដែ​ឬ​។ ចំពោះ​វីតាមីន D របស់​អាហារ​មួយ​នេះ​វិញ ត្រូវបាន​គេ​រកឃើញថា អាចជួយ​ការពារ​ខួរក្បាល​បាន​យ៉ាង​ល្អ​។

​បន្លែ​ពណ៌​បៃតង
​​បន្លែ​ពណ៌​បៃតង​ដូចជា​ស្ពៃ​ស្ពី​ណា​ច​គឺ​សម្បូរ​វីតាមីន K ហើយក៏​ត្រូវបាន​គេ​រកឃើញថា ជួយ​បន្ថយ​ការចុះ​ខ្សោយ​នៃ​បញ្ញា​វាងវៃ​របស់​មនុ​ស្សបាន​ដែរ​។ អ្នក​ដែល​ញ៉ាំ​បន្លែ ពណ៌​បៃតង​ម្តង​ទៅ​ពីរដង​ក្នុង​មួយថ្ងៃ​ឃើញថា​សមត្ថភាព​នៃ​ភាពឈ្លាសវៃ​របស់​ពួកគេ នៅតែ​រក្សាបាន​យ៉ាង​ល្អ​ជាង​អ្នក​ដែល​មិនបាន​ញ៉ាំ​។

​ប្រេង​អូ​លីវ
​​ប្រេង​អូ​លីវ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​សារធាតុ Polyphenols ដែលជា​អង់​ទី​អុកស៊ីដ​ង់ ដ៏​ខ្លាំងក្លា​អាចជួយ​បង្ការ និង​ដោះស្រាយ​បញ្ហា និង​ជំងឺ​ទាក់ទង​នឹង​ការចងចាំ​របស់ មនុស្ស​បាន​។ ប្រេង​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ការចងចាំ លុបបំបាត់​ជាតិ​ខ្លាញ់​អាក្រក់ (Saturated Fats) និង​មាន​ជាតិ​ខ្លាញ់​ល្អ Polyunsaturated Fats ដែល​អាច​កាត់បន្ថយ ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​។

​បឺ​រី​ពណ៌​ខៀវ
​​ផ្លែឈើ​ប្រភេទ​បឺ​រី​ដ៏​អស្ចារ្យ​មួយ​នេះ​មាន​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​ឈ្មោះថា Anthocyanin ដែល​ផ្តល់​សុខភាព​ជាពិសេស​ដល់​ខួរក្បាល​តែម្តង​។ តាម​ការស្រាវជ្រាវ រកឃើញថា សារធាតុ​មួយ​នេះ​អាច​ឆ្លង​ចូលទៅក្នុង​ខួរក្បាល ដើម្បី​ការពារ​កោសិកា ខួរក្បាល​ពី​ការធ្វើ​អុកស៊ីតកម្ម​បាន​ផង និង​ជួយ​បង្កើន​សមត្ថភាព​ទំនាក់ទំនង សរសៃប្រសាទ​មួយៗ​បាន​យ៉ាង​ល្អ​៕ ដោយៈ health.com.kh