អាហារ​ប៉ូវ​ពោះវៀន ​

476
ចែករម្លែក

​សុខភាព​ផ្លូវ​រំលាយ​អាហារ ជាពិសេស​ក្រពះ​ពោះវៀន​តែងតែ​ជា​រឿង​មួយ​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ព្រោះ​វា​ជា​កន្លែង​ដែល​រាងកាយ​ប្រើ​នៅពេល​ញ៉ាំ​អាហារ​។ បើសិនជា​វា​មិនមាន​សុខភាព​ល្អ​ទេនោះ អ្នក​ពិតជា​នឹងមាន​បញ្ហា​ច្រើន​ជាមិនខាន​ទេ​។ ដូច្នេះ​បើសិនជា​ចង់បាន​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ខាងក្រោម​នេះ​ទទួលទាន​ឲ្យ​បាន​ញឹកញាប់​។

​ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​បំ​បាត​បញ្ហា​ទល់លាមក​បាន​យ៉ាង​ស័ក្តិ​សិទ្ធ​។ ក្រៅពីនេះ​សារធាតុ Pectin ដែលមាន​ក្នុង​ផ្លែ​ប៉ោម​ដែរនោះ នឹង​ជួយ​បង្កើន​សុខភាព​បាក់តេរី​ល្អ​ក្នុង​ពោះវៀន និង​ថែរក្សា​ស្រទាប់​ខាងក្រៅ​របស់​ពោះវៀន​។ ប៉ុន្តែ​អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ផ្លែ​ប៉ោម​នៅពេល​មាន​បញ្ហា​ឈឺក្រពះ​។

ឃឹ​ន​ឆាយ​

​ឃឹ​ន​ឆាយ​អាចជួយ​សម្រួល​ដល់​ការធ្វើ​ចលនា​របស់​ពោះវៀន ព្រោះតែ​វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ហើយ​ក៏មាន​ប្រយោជន៍​ចំពោះ​ភ្នាស​ក្រពះ​ខាងក្រៅ​ផងដែរ​។ ក្រៅពីនេះ​វា​ក៏មាន​សារធាតុ Courmarin ដែលជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​សម្រាប់​បង្កើន​សកម្មភាព​កោសិកា​គ្រាប់​ឈាមស​ដើម្បី​ជួយ​ឲ្យ​បញ្ហា​ក្រពះ​ពោះវៀន​ឆាប់​ជាសះស្បើយ​។ ដើម្បី​បាន​ប្រយោជន៍​ច្រើន​បំផុត​គួរតែ​ញ៉ាំ​វា​ទាំង​ឆៅ​។

ខ្ញី​

​ខ្ញី​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក និង​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដែល​អាច​ទប់ស្កាត់​មេរោគ​បង្ក​ជំងឺ ជំរុញ​ដល់​របត់​ឈាម​រត់ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។

ចេក​

​ផ្លែ​ចេក​មាន​សារធាតុ Frucooligosaccharides ដែល​ដើរតួ​ជា​ប្រូ​បាយ​អូ​ទិច​សម្រាប់​ថែរក្សា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ ផ្លែ​ចេក​ក៏​ជួយ​ស្តា​អេ​ឡិច​ត្រូ​លីត្រ និង​ប៉ូ​តា​ស្យូ​ម​ឡើងវិញ​ក្រោយពី​បាត់បង់​ដោយសារ​ជំងឺរាក​។ យ៉ាងណាមិញ វា​មាន​ជាតិ​ស្ករ​ខ្ពស់ ដូច្នេះ​គួរតែ​កុំ​ញ៉ាំ​ច្រើនពេក​អី​។

ផ្លែ​ប័​រ​

​ផ្លែ​ប័​រ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ហើយក៏​ល្អ​ចំពោះ​អ្នក និង​ពោះវៀន​ផងដែរ​។ ខ្លាញ់​ប្រភេទ​នេះ​ន៏​ជួយ​រាងកាយ​បឺត​ស្រូប​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ដូចជា វីតាមីន K និង C ផងដែរ​។

ត្រសក់​

​គ្រាប់ និង​សម្បក​របស់​ត្រសក់​មាន​ជាតិ​សរសៃ​មិន​រលាយ​ដែល​ល្អ​ចំពោះ​រាងកាយ​ទាំងមូល​តែម្តង​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​វា​មាន​ជាតិ​ទឹក​ច្រើន ដែល​ស័ក្តិសម​បំផុត​ក្នុងការ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ និង​ពោះវៀន ជាពិសេស​អ្នក​កំពុង​តែមាន​បញ្ហា​រាករូស​។

ល្ហុង​

​ផ្លែ​ល្ហុង​គឺជា​ផ្លែឈើ​ដែល​អាច​ប្រឆាំងនឹង​ការ​រលា​កបាន​ដោយសារតែ​វា​មាន​វីតាមីន A និង C តែម្តង​។ វា​ក៏មាន​អង់ស៊ីម​រំលាយ​អាហារ​ផងដែរ​។

ទឹក​

​អ្វី​ដែលជា​រឿង​សំខាន់​ជាងគេ​នោះ​គឺ​វា កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅពេល​អ្នក​កំពុងតែ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​។ ជាតិ​សរសៃ​នឹង​បង្ការ​ភាព​ខ្សោះ​ជាតិ​ទឹក និង​ថែរក្សា​រាងកាយ​ទាំងមូល​កាន់​តែមាន​សុខភាព​ល្អ​៕​ ដោយៈ health.com.kh