អាហារ​ប្រាំពីរ​មុខគួរ​ចៀសវាង​ពេល​គ្រុនក្តៅ ដើម្បី​បញ្ចៀស​ជំងឺ​មិនឱ្យ​ធ្ងន់ធ្ងរ​

1165
ចែករម្លែក

​ពេល​គ្រុនក្តៅ​ក្រៅពី​ការបន្ថយ កម្តៅ​ដោយ​ថ្នាំ​, ជូត​ខ្លួន​, ប្រឆាំង​ការបាត់បង់​ទឹក​, អ្នកជំងឺត្រូវ​ចៀសវាងអាហារ​មួយចំនួន​ដែល​អាចធ្វើឱ្យ​កើនកម្តៅ​ថែម​នាំឱ្យ​បង្ក​ការពិបាក​រំលាយអាហារ ។​

​ខាងក្រោម​នេះ​ជា​អាហារ​មួយចំនួន ដែល​គ្រប់គ្នា​មិនគួរ​ទទួលទាន​ពេល​គ្រុនក្តៅៈ​
​ ​
•​អាហារ​ចៀន​
​អាហារ​ចម្អិន​ស្រាប់ ឬ ចៀន​, បំពង​នឹង​បង្ក​ការ​រលាក​ដោយសារ​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ ។ វា​ធ្វើឱ្យ​ថមថយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ធ្វើឱ្យ​ជំងឺ​អូសបន្លាយ​យូរ ។​
​ ​
​ទឹក​ផ្លែឈើ​ច្រក​ប្រអប់​
​ពពួក​ទឹក​ផ្លែឈើ​ប្រអប់​, ដប ផ្ទុក​ជាតិ​ស្ករ​ច្រើន​ធ្វើឱ្យ​ថយចុះ​លទ្ធភាព​ប្រឆាំង​បាក់តេរី​របស់ កោសិកា​ឈាមស​។​
​ ​
•​កាហ្វេ​/​តែ​
​គ្រុនក្តៅ​ធ្វើឱ្យ​រាងកាយ​បាត់បង់​ទឹក​, នាំឱ្យ​សីតុណ្ហភាព​កើន​ខ្ពស់ ។ កាហ្វេ និង​តែ​ជា​ភេសជ្ជៈ បង្ក​ការបាត់បង់​ទឹក​។ ដូច្នេះ​ពេល​គ្រុនក្តៅ​អ្នក​ដាច់ខាត​ត្រូវ​ចៀសវាង​ភេសជ្ជៈ​ទាំងពីរ​នេះ​។​
​ ​
•​ទឹកដោះគោ​ស្រស់​
​បាក់តេរី​ក្នុង​ទឹកដោះគោ​ស្រស់ អាច​បង្ក​គ្រោះថ្នាក់​សម្រាប់​អ្នកមាន ប្រព័ន្ធ​អង្គ​បដិបក្ខ​ខ្សោយ ។​
​ ​
•​សាច់​ក្រហម​
​សាច់​ក្រហម​ផ្ទុក​នូវ​បរិមាណ កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ បង្ក​ការពិបាក​រលាយ​អ្នកជំងឺ​គ្រុនក្តៅ​មាន ប្រព័ន្ធ​រំលាយ​អាហារ ខ្សោយ​ដាច់ខាត ត្រូវ​ចៀសវាង​បរិភោគ សាច់​ក្រហម ។​
​ ​
​ស៊ុត
​ស៊ុត​សម្បូរ​ជីវជាតិ​, ប្រូតេអ៊ីន អាចធ្វើឱ្យ​កម្តៅ​រាងកាយ​កើន​ខ្ពស់ ។​
​ ​
•​អាហារ​ហឹរ​ក្តៅ​
​គ្រឿងទេស​, អាហារ​ហឹរ​ក្តៅ កាន់តែ​ធ្វើឱ្យ​រាងកាយ​ភាយ​កម្តៅ​សីតុណ្ហភាព​កើន​ខ្ពស់ ៕ ប្រែ​សម្រួល​: រតនៈ