អាហារ​ផ្តល់​សុខភាព​ដែល​ជួយ​បង្ការ​ក្លិន​ខ្លួន​

1356
ចែករម្លែក

​អាហារ​ដែល​អ្នក​ញ៉ាំ​អាច ជះឥទ្ធិពល​ទៅលើ​ភាព​ធ្ងន់ធ្ងរ​នៃ​ក្លិន ធម្មជាតិ​នៃ​រាងកាយ​បាន ។ វា​មាន អាហារ​ធម្មជាតិ​ច្រើនណាស់ ដែល​អាច ជួយ​អ្នក​ក្នុងការ​សម្អាត និង​បំបាត់​ក្លិន​ក្នុង ខ្លួន​បាន​។ របប​អាហារ​ដែល​ផ្ទុក​ទៅ ដោយសារ​ធាតុគីមី​ច្រើន​អាច​នាំឱ្យមាន បញ្ហា​ដល់​សុខភាព​។ តាម​ការ សិក្សា​ថ្មី បាន​បង្ហាញថា អាហារ​ដែលមាន​ជាតិ សាច់​ក្រហម​ច្រើន អាច​ប៉ះពាល់​ដល់​ក្លិន រាងកាយ​។ ទំនាក់ទំនង​រវាង​ក្លិន​រាង កាយ​និង​អាហារ​គឺជា​ការឆ្លុះបញ្ចាំង ធម្មតា​មួយ​នៃ​អ្វីដែល​អ្នក​ដាក់​ចូលទៅ ក្នុង​រាងកាយ ។​
​ ​
​មាន​អាហារ​ផ្សេងៗ​ជាច្រើន ទៀត​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ ក្លិន​មាត់អាក្រក់​ដែរ​។ ដូច្នេះហើយ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​អាហារ ប្រចាំថ្ងៃ​ខ្លះ​ដែល​អាច​ទប់ស្កាត់​ក្លិន​ខ្លួន បាន​យ៉ាង​ល្អ​:
​ ​
​ផ្លែ​ប៉ោម​
​ក្នុងចំណោម​អាហារ​ទាំងអស់ អ្នកស្រាវជ្រាវ​បានធ្វើ​ការសិក្សា ដើម្បី ទប់ស្កាត់​ក្លិន​មាត់​ដោយសារ តែ​ខ្ទឹមស ក្នុងនោះ​ផ្លែ​ប៉ោម​ឃើញថា អាចជា​វិធី​ទប់ ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ អ្នកស្រាវជ្រាវ បាន​បញ្ជាក់ថា រឿងនេះ​កើត ឡើង​ដោយសារតែ​សមត្ថភាព​របស់​ផ្លែ​ប៉ោម​អាច​បំបាត់​ក្លិន ដែល​បង្កឡើង ដោយ​អង់ស៊ីម​ក្នុង​ខ្ទឹមស ។​
​ ​
​ឃឹ​ន​ឆាយ​
​ឃឹ​ន​ឆាយ គឺជា​សារធាតុ​បញ្ចុះ​ទឹក នោម​ដ៏​ពេញនិយម​មួយ​ប្រភេទ ហើយ ក៏មាន​សមត្ថភាព ប្រឆាំងនឹង​ក្លិន​ខ្លួន​ដែរ តាមរយៈ​ការបំបាត់​ជាតិពុល​ក្នុង​រាងកាយ​។ ជាមួយគ្នានេះដែរ ឃឹ​ន​ឆាយ ផ្ទុក​ទៅដោយ​តុល្យភាព​នៃ​ជាតិ​រ៉ែ វីតាមីន​និង Phytonutrients​។ បន្លែ​មួយ​នេះ​ក៏​ទៅ​ភ្ញោ​ច ដល់​ថ្លើម ខណៈពេល ដែល​វា​ជួយ​ដល់​ការរំលាយ​អាហារ ក្នុងការ​បញ្ចោ​ញ​ជាតិពុល ដែល​ធ្វើឱ្យ មាន​ក្លិន​ខ្លួន​។​
​ ​
​ផ្លែឈើ​ជូរៗ​
​ការ​ញ៉ាំ​ផ្លែឈើ​ជូរៗ​ស្រស់ៗ ដូចជា ក្រូច និង​ក្រូចឆ្មារ​អាចជួយ​កាត់ បន្ថយ​ក្លិន​មិនល្អ​របស់​រាងកាយ ដែល កើតមាន​នៅលើ​ស្បែ​កបាន​។​ជាតិ​អាស៊ីត ក្នុង​ផ្លែឈើ​ជូរៗ​ជួយ​បញ្ចោ​ញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​។ ចាប់តាំងពី​ផ្លែឈើ​ជូរៗ ក៏មាន​ជាតិ​សរសៃដែក​មក វា​នឹងធ្វើ ចលនា​យឺតៗ​និង​បញ្ចោ​ញ​ជាតិពុល ដែលនាំឱ្យ​កើតជា​ក្លិន​ខ្លួន​បាន​។​
​ ​
​តែ​បៃតង​
​តែ​បៃតង​គឺជា​អាហារ​ផ្តល់ សុខភាព​មួយ​ប្រភេទ​ដែល​អាច​បន្ថយ ក្លិន​ខ្លួន ក្លិន​ប្រអប់ជើង និង​ក្លិន​មាត់ អាក្រក់​បាន ដោយសារតែ​វា​សម្បូរ​ទៅ ដោយ​អង់​ទី​អុកស៊ីដ​ង់​។​ខណៈពេល ដែល​តែ​បៃតង​ក៏​ទ្រទ្រង់ ដល់​ការ​ច្រោះ ជាតិពុល​តាមរយៈ​ការជួយ​ផលិត សារធាតុ Glutathione ដែលជា​អ្នក ដឹកនាំ​អង់​ទី​អុកស៊ីដ​ង់​ក្នុងការ​បញ្ចោ​ញ ជាតិពុល​គ្រោះថ្នាក់​ពី​ក្នុង​រាងកាយ ។ កាលណា​ជាតិពុល គ្រោះថ្នាក់​ក្នុង​ខ្លួន​កាន់ តែ​តិច​ក្លិន​ខ្លួន​កាន់តែ​ត្រឡប់មក​ល្អ ៕ ដោយ​: health.com.kh