អាហារ​ផ្តល់​សុខភាព​ដែល​ជួយ​បង្ការ​ក្លិន​ខ្លួន​

1049
ចែករម្លែក

​អាហារ​ដែល​អ្នក​ញ៉ាំ​អាច​ជះឥទ្ធិពល​ទៅលើ​ភាព​ធ្ងន់ធ្ងរ​នៃ​ក្លិន​ធម្មជាតិ​នៃ​រាងកាយ​បាន​។ វា​មាន​អាហារ​ធម្មជាតិ​ច្រើនណាស់​ដែល​អាចជួយ​អ្នក​ក្នុងការ​សម្អាត និង​បំបាត់​ក្លិន​ក្នុង​ខ្លួន​បាន​។ របប​អាហារ​ដែល​ផ្ទុក​ទោ​ដោយសារ​ធាតុគីមី​ច្រើន​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សុខ​ផាព​។ តាម​ការសិក្សា​ថ្មី​បាន​បង្ហាញថា អាហារ​ដែលមាន​ជាតិ​សាច់​ក្រហម​ច្រើន អាច​ប៉ះពាល់​ដល់​ក្លិន​រាងកាយ​។ ទំនាក់ទំនង​រវាង​ក្លិន​រាងកាយ និង​អាហារ​គឺជា​ការឆ្លុះបញ្ចាំង​ធម្មតា​មួយ​នៃ​អ្វីដែល​អ្នក​ដាក់ចូល​ទៅក្នុង​រាងកាយ​។

​មាន​អាហារ​ផ្សេងៗ​ជាច្រើន​ទៀត​ក៏មាន​ប្រសិទ្ធ​ផាព​ក្នុងការ​ទប់ស្កាត់​ក្លិន​មាត់អាក្រក់​ដែរ​។ ដូច្នេះហើយ​ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​នូវ​អាហារ​ប្រចាំថ្ងៃ​ខ្លះ​ដែល​អាច​ទប់ស្កាត់​ក្លិន​ខ្លួន​បាន​យ៉ាង​ល្អ​៖

​ផ្លែ​ប៉ោម​
​ក្នុងចំណោម​អាហារ​ទាំងអស់ អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​ដើម្បី​ទប់ស្កាត់​ក្លិន​មាត់​ដោយសារតែ​ខ្ទឹមស ក្នុងនោះ ផ្លែ​ប៉ោម​ឃើញថា​អាចជា​វិធី​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា រឿងនេះ​កើតឡើង​ដោយសារតែ​សមត្ថភាព​របស់​ផ្លែ​ប៉ោម​អាច​បំបាត់​ក្លិន​ដែល​បង្កឡើង​ដោយ​អង់ស៊ីម​ក្នុង​ខ្ទឹមស​។

​ឃឹ​ន​ឆាយ​
​ឃឹ​ន​ឆាយ​គឺជា​សារធាតុ​បញ្ចុះ​ទឹកនោម​ដ៏​ពេញនិយម​មួយ​ប្រភេទ ហើយ​ក៏មាន​សមត្ថភាព​ប្រឆាំងនឹង​ក្លិន​ខ្លួន​ដែរ តាមរយៈ​ការបំបាត់​ជាតិពុល​ក្នុង​រាងកាយ​។ ជាមួយគ្នានេះដែរ ឃឹ​ន​ឆាយ​ផ្ទុក​ទៅដោយ​តុល្យភាព​នៃ​ជាតិ​រ៉ែ វីតាមីន និង Phytonutrients​។ បន្លែ​មួយ​នេះ​ក៏​ទៅ​ភ្ញោ​ច​ដល់​ថ្លើម ខណៈពេលដែល​វា​ជួយ​ដល់​ការរំលាយ​អាហារ​ក្នុង​ការបញ្ចេញ​ជាតិពុល ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ខ្លួន​។

​ផ្លែឈើ​ជូរៗ​
​ការ​ញ៉ាំ​ផ្លែឈើ​ជូរៗ​ស្រស់ៗ​ដូចជា ក្រូច និង​ក្រូចឆ្មា​អាចជួយ​កាត់បន្ថយ​ក្លិន​មិនល្អ​របស់​រាងកាយ ដែល​កើតមាន​នៅលើ​ស្បែ​កបាន​។ ជាតិ​អាស៊ីត​ក្នុង​ផ្លែឈើ​ជូរៗ​ជួយ​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​។ ចាប់តាំងពី​ផ្លែឈើ​ជូរៗ​ក៏មាន​ជាតិ​សរសៃ​ដែរ​មក វា​នឹងធ្វើ​ចលនា​យឺតៗ និង​បញ្ចេញ​ជាតិពុល ដែល​នាំ​ឲ្យ​កើតជា​ក្លិន​ខ្លួន​បាន​។

​តែ​បៃតង​
​តែ​បៃតង​គឺជា​អាហារ​ផ្តល់​សុខភាព​មួយ​ប្រភេទ​ដែល​អាច​បន្ថយ​ក្លិន​ខ្លួន ក្លិន​ប្រអប់ជើង និង​ក្លិន​មាត់អាក្រក់​បាន ដោយសារតែ​វា​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​។ ខណៈពេលដែល​តែ​បៃតង​ក៏​ទ្រទ្រង់​ដល់​ការ​ច្រោះ​ជាតិពុល​តាមរយៈ​ការជួយ​ផលិត​សារធាតុ Glutathione ដែលជា​អ្នកដឹកនាំ​អង់​ទី​អុកស៊ីដ​ង់​ក្នុងការ​បញ្ចេញ​ជាតិពុល​គ្រោះថ្នាក់​ពី​ក្នុង​រាងកាយ​។ កាលណា​ជាតិពុល​គ្រោះថ្នាក់​ក្នុង​ខ្លួន​កាន់តែ​តិច ក្លិន​ខ្លួន​កាន់តែ​ត្រឡប់មក​ល្អ​៕ ប្រភព​: www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​