អាហារ​ពេលព្រឹក​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជំងឺ​បេះដូង​ដែរ​ទេ​?

239

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បានឱ្យដឹងថា ការ​តម​អាហារ​ពេលព្រឹក​ច្រើនពេក អាចធ្វើឱ្យ​អ្នក​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះ ដូង​បាន​។

​នេះ​ដោយសារតែ​អ្នក​ដែល តម​អាហារ​ពេលព្រឹក​ទំនងជា​ញ៉ាំ អាហារ​មិន​ផ្តល់​សុខភាព​ហើយ​មិន ហាត់ប្រាណ​ទៀត ។​
​ ​
​យ៉ាងណាមិញ ការសិក្សា​មួយ នេះ​មិនបាន​ពិនិត្យ​ទៅលើ​ជំងឺ​បេះដូង នោះទេ​។ ផ្ទុយទៅវិញ វា​គ្រាន់តែ​ពិនិត្យ ទៅលើ​ទំនាក់ទំនង​រវាង​ការ​តម​អាហារ ពេលព្រឹក​លើ​កុមារ និង​មនុស្ស​ធំ និង​កត្តា​ប្រឈមមុខ​ដែល​ជាប់ ទាក់ទង​នឹង ជំងឺ​បេះដូង​ដូចជា​រង្វាស់​ចង្កេះ និង កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ។​

​ការសិក្សា​នេះ​មាន​ដែន​កំណត់ មួយចំនួន ដូច​ជាការ​មិនបាន​វាយតម្លៃ ឬ​តាមដាន​ទៅលើ​សុខភាព​របស់ មនុស្ស​ធំ និង​កូនក្មេង​នៅឡើយ​។ ជា មួយ​គ្នា​នេះដែរ របប​អាហារ​ត្រូវបាន​គេ វាយតម្លៃ​តែម្តង​ប៉ុណ្ណោះ​។ ដូច្នេះ​វា​មិន អាច​ផ្តល់​អំណះអំណាង​គ្រប់គ្រង​ដែល បញ្ជាក់ថា ការ​តម​អាហារ​ពេលព្រឹក​អាចធ្វើឱ្យ​ប្រឈម នឹង​បញ្ហា​បេះដូង សរសៃឈាម​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ​មនុស្ស​គ្រប់គ្នា គួរតែមាន​គោលដៅ​ញ៉ាំ អាហារ​ផ្តល់​សុខភាព អាហារ​មាន​តុល្យភាព និង​ញ៉ាំ​អាហារ ពេលព្រឹក​ដែល​ផ្តល់​សុខភាព ៕ ដោយៈ health.com.kh​