អាហារ​មាន​ពណ៌​ខ្មៅ​ទាំងនេះ​នៅ​ល្អ​ជាង​យិន​ស៊ិន​, សម្បុក​ត្រចៀកកាំ​ទៅទៀត

2242
ចែករម្លែក
  • 1
    Share

​យិន​ស៊ិន ឬ​សម្បុក​ត្រចៀកកាំ តាំងពី​យូរ​មកហើយ​ត្រូវបាន​ចាត់ទុកជា អាហារ​ល្អ​សម្រាប់​រាងកាយ ។ នោះ​ក៏ ជា​អាហារ​ដ៏​មានតម្លៃ​ខ្ពស់​ហេតុនេះ ពុំមែន​នរណា​ក៏មាន​គ្រប់​លក្ខខណ្ឌ​ដើម្បី បាន​ភ្លក់​វា​ទេ ។ ប៉ុន្តែ​នៅ​ជុំវិញ​យើង ក៏មាន​អាហារ​ល្អៗ​ជាង ។​
​ ​
​ការស្រាវជ្រាវ​ជាច្រើន​បាន បញ្ជាក់ថា អាហារ​ពណ៌​ខ្មៅ​មាន លទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ជាង ប្រៀប​នឹង​អាហារ​មាន​ពណ៌​ភ្លឺ ព្រោះ​វា ផ្ទុក​ជាតិ​ពណ៌ anthocyanin ជាមួយនឹង​ប្រសិទ្ធភាព បន្ថយ​ហានិភ័យ​ជំងឺ​ទឹក នោម​ផ្អែម​, ជំងឺ​បេះដូង និង​មហារីក ។​
​ ​
​ខាងក្រោម​នេះ ជា​ពពួក​អាហារ ពណ៌​ខ្មៅ​ត្រូវបាន​ប្រដូច​នៅ​ល្អ​ជាង​ទាំង យិន​ស៊ិន​, សម្បុក​ត្រចៀកកាំ ដែល​ពួក អ្នកជំនាញការ​ទូន្មាន​ឱ្យប្រើ ។​

សណ្តែកខ្មៅ​
​សណ្តែកខ្មៅ ត្រូវបាន​វាយតម្លៃថា សម្បូរ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់បំផុត ។ អ្នកជំនាញការ​ទូន្មាន យើង​គួរ​បរិភោគ​សណ្តែកខ្មៅ​បន្តិច​រាល់ថ្ងៃ ។ វា​ក៏​ជា​អាហារ​ប៉ូវ​ឈាម ។​

​ល្ងខ្មៅ​
​ល្ងខ្មៅ​មាន​ប្រសិទ្ធភាព​បំប៉ន ឈាម​, ប៉ូវ​គ្រឿងក្នុង​, ជួយ​ឱ្យ​ភ្នែក​ភ្លឺ​… ច្រើន​ត្រូវ​ប្រើ​ដូចជា​ថ្នាំ​ជួយ ព្យាបាល ជំងឺ​ច្រើន​ប្រភេទ ។ បរិមាណ​ជាតិ​ដែក មាន​ក្នុង​ល្ងខ្មៅ​ខ្ពស់ជាង​២​ដង ប្រៀប នឹង ល្ងស​, ទន្ទឹម​នោះ បរិមាណ​កាល់ស្យូម ខ្ពស់ជាង​៨​ដង​ប្រៀប​នឹង​ទឹកដោះគោ ។​

​ផ្សិតត្រចៀកកណ្តុរ​ខ្មៅ​
​ផ្សិតត្រចៀកកណ្តុរ​ខ្មៅ​ផ្ទុក​បរិមាណ​ជាតិ​ដែក និង​វីតាមីន C ដ៏​ច្រើន មានលទ្ធភាព​បង្កើន​ប្រព័ន្ធ ភាពស៊ាំ សរីរាង្គ​,​ទន្ទឹម​នោះ ជួយ​ទប់ស្កាត់ ស្ថានភាព​ខ្វះ​ឈាម ។ ក្រៅពីនេះ សារជាតិ Lecithin, Cephalin, Plamalogen, Phosphatidyl Serim… ក្នុង​ផ្សិតត្រចៀកកណ្តុរ នៅមាន​ប្រសិទ្ធភាព​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង ថ្លើម​,​ទប់ស្កាត់​ការប្រមូលផ្តុំ​ខ្លាញ់​នៅ គែម​សរសៃឈាម និង​ការកកើត​ដុំ​ឈាម​ដោយសារ​ការ​ក្រិន​រឹង​សរសៃឈាម ។​

​ម្រេចខ្មៅ​
​ម្រេចខ្មៅ​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​, ជួយ​ឱ្យ​យើង​បរិភោគ ឆ្ងាញ់​មាត់​ជាង​, ព្យាបាល ជំងឺ​ពិបាក​រលាយ​, ទល់លាមក​, ទល់ខ្យល់ ។ ម្រេចខ្មៅ​ក៏​ប្រើ​ដើម្បី​ព្យាបាល​ក្អក​, គ្រុនផ្តាសាយ​, ឈឺពោះ​, បញ្ហា​មួយចំនួន​អំពី បេះដូង និង​ជំនួយ​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​, ខ្វះ​ឈាម​, ជំងឺ​ក្រពះ ។​

​អង្ករ​ខ្មៅ​
​អង្ករ​ខ្មៅ​មាន​បរិមាណ​ជាតិ សរសៃ​យ៉ាងខ្ពស់​, មាន​ប្រយោជន៍​សម្រាប់​មុខងារ​រំលាយ​អាហារ​, ផ្លូវ ពោះវៀន និង​បរិមាណ​វីតាមីន B1, B2, niacin, ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម​, ស័ង្កសី និង​សេ​លេន ក៏​ខ្ពស់ជាង​ប្រៀប នឹង​អង្ករ​ធម្មតា ។ បរិភោគ​ទៀងទាត់​២ ដង​ក្នុង​១​សប្តាហ៍​អាចជួយ​បន្ថយ ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរក្បាល ។​

​ពុទ្រា​ខ្មៅ​
​ពុទ្រា​ខ្មៅ​ចិន​ក្រៀម​ជា​ឱសថ បុរាណ​ដ៏​ល្បីល្បាញ ។ ក្នុង​ពុទ្រា​ខ្មៅ​មាន ផ្ទុក​សារជាតិ Lannin មានលទ្ធភាព ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​, ជួយ​កម្ចាត់ សារជាតិ​ពុល​, លោហធាតុ​ធ្ងន់​ក្នុង អាហារ ។ ក្រៅពីនេះ បរិមាណ pectin ដ៏​ខ្ពស់​ប្រមាណ​៣​ភាគរយ ក្នុង​ពុទ្រា​ខ្មៅ​មាន​ប្រសិទ្ធភាព​បង្អាក់ ការ​កើន បរិមាណ​ស្ករ​ក្នុង​ឈាម ។​
​ ​
BlackBerry
​ក្នុង 1០០ g BlacBerry មាន​ផ្ទុក ដល់ 181 mg វីតាមីន C និង 322 mg ប៉ូ​តា​ស្យូ​ម​។ ក្រៅពីនេះ​នៅមាន​បរិមាណ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ច្រើន បំផុត ។ ផ្លែឈើ​នេះ​មាន ប្រសិទ្ធភាព ជួយ​បន្ថយ​ខ្លាញ់​ក្នុង​ឈាម​និង​កែប្រែ​ឱ្យ ប្រសើរ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ៕ ប្រែ​សម្រួល​: រតនៈ​