អាហារ​ល្អៗ​និង ត្រឹមត្រូវ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រីមាស​ទី​ពីរ​គួរតែ​ញ៉ាំ​

303

​នៅពេល​អ្នកមាន​ផ្ទៃពោះ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​របប​អាហារ​មាន​តុល្យភាព គឺជា​ផ្នែក​មួយ ដ៏​សំខាន់ ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​។ អាហារ​ដែល​អ្នក​ញ៉ាំ​គឺជា​ប្រភព​ដ៏​សំខាន់ នៃ​ជីវជាតិ​ដែល​រាងកាយ និង​កូន​ត្រូវការ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជីវជាតិ​។ ជីវជាតិ​ដែល​ល្អ និង​គ្រប់គ្រាន់​អាចជួយ​ឱ្យ​កូន​លូតលាស់ និង​ធំធាត់​កាន់តែ​ល្អ​ដែរ​។​
​របប​អាហារ​ផ្តល់​សុខភាព មានដូចជាៈ​
– •​កាបូ​អ៊ី​ដ្រា​ត​
– •​ខ្លាញ់​
– •​ប្រូតេអ៊ីន​
– •​វីតាមីន​
– ជាតិ​រ៉ែ​
– •​ទឹក​
​ ​
​ក្នុង​ត្រីមាស​ទី​ពីរ វា​គឺជា​រឿង សំខាន់​ណាស់​ដែល​ត្រូវ​ញ៉ាំ​អាហារ​ណា ដែល​សម្បូរ​ទៅដោយ​ជាតិ កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន D​។ ជីវជាតិ​ទាំង នេះ​នឹង​ជួយ​កូន​លូតលាស់​ឆ្អឹង និង​ធ្មេញ កាន់តែ​រឹងមាំ​។ វា​ក៏មាន​ប្រយោជន៍ ណាស់ដែរ​ក្នុងការ​ញ៉ាំ​អាហារ​មាន​ជាតិ ខ្លាញ់​អូ​មេ​ហ្គា​បី ដែលជា​សារធាតុ​ដ៏ សំខាន់​មួយ​សម្រាប់​ការលូតលាស់​ខួរ ក្បាល​របស់​ទារក​។ អាហារ​ដែលមាន ជីវជាតិ​ទាំងអស់​ខាងលើ​អ្នក​អាច​រកបាន ដូចជាៈ​
– •​ប្រូ​ខូ​លី​
– •​ផ្លែ​ប័​រ​
– •​សណ្តែកខៀវ​
– •​ស្ពៃក្តោប​
– ការ៉ុត​
– •​ផ្លែឈើ​គ្រាម​
– •​គ្រាប់​ផ្កាឈូករ័ត្ន​
– គ្រាប់​ល្ពៅ​
​ ​
​វា​កាន់​តែមាន​ប្រយោជន៍ ទៀត​ក្នុង​ការរៀបចំ និង​ចម្អិន​អាហារ​ញ៉ាំ​ដោយ​ខ្លួនឯង​នៅផ្ទះ​ដើម្បី​រក្សាបាន នូវ​តុល្យភាព​របប​អាហារ និង​ផ្តល់ សុខភាព​ផង ៕ ដោយៈ www.health.com.kh