អាហារ​ល្អ​ប្រាំ​ប្រភេទ​ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ​

1619
ចែករម្លែក

​វា​គឺជា​ចំណេះដឹង​ញឹកញាប់ មួយ​ដែល​អ្នក​គួរតែ​ការពារ​ស្បែក​ពី ពន្លឺព្រះអាទិត្យ​។ តាមរយៈ​ការ ប្រើប្រាស់ ឡេ​ការពារ​កម្តៅថ្ងៃ​អ្នក​អាច​ទប់ស្កាត់ កាំរស្មី​យូ​វី និង​ដំណើរការ​នៃ​ភាព​ចាស់​របស់ ស្បែ​កបាន​។ ប៉ុន្តែ​តើ​អ្នកមាន ដឹង​ទេ​ថា អ្នក​អាចជួយ​ស្បែក​ពី​ខាងក្នុង វិញ​បានដែរ​? មាន​អាហារ​ច្រើនណាស់ ដែលមាន​ជីវជាតិ និង​វីតាមីន​ដែល អាច​ផ្តល់ឱ្យ​ស្បែក​នូវ​ភាពរឹងមាំ ក្នុងការ​ការពារ​ស្បែក​ដោយ​ខ្លួនឯងបាន​។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក ត្រូវការ​ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺ ព្រះអាទិត្យ​:
​ ​
​ផ្លែឈើ​ជូរៗ​
​ផ្លែឈើ​ជូរៗ ដូចជា​ក្រូចឆ្មារ ទំពាំងបាយជូរ និង​ផ្លែក្រូច​សម្បូរ​ទៅ ដោយ​វីតាមីន C​។ ការស្រាវជ្រាវ​បានឱ្យ ដឹងថា ការ​ញ៉ាំ​អាហារ​មាន​វីតាមីន C រយៈពេល​យូរ​ជាមួយគ្នា​នឹង​វីតាមីន E អាច​បន្ថយ​ការខូចខាត​ដោយសារតែ ពន្លឺព្រះអាទិត្យ​បាន​។ ក្រៅពី​សម្បូរ​ទៅ ដោយ​វីតាមីន C ផ្លែឈើ​ជូរៗ​មាន សារធាតុ Limonene ដែល​អាច​បន្ថយ ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក រហូតដល់​៣៤​ភាគរយ​។ ផ្លែឈើ​ជូរៗ មាន​អង់​ទី​អុកស៊ីដ​ង់ ដែល​ធ្វើការ​យ៉ាង​ល្អ​ក្នុង​ការការពារ កោសិកា​ពី​រ៉ាឌីកាល សេរី ដែល​កើតឡើង​ក្នុងពេល​រលាក ស្បែក​។
​ ​
​តែ​បៃតង​
​តែ​បៃតង​មិន​ត្រឹមតែ​ជា​វិធី សម្រក​ទម្ងន់​ដ៏​អស្ចារ្យ​ទេ តែ​វា​ក៏​ជួយ ការពារ​ស្បែក​មនុស្ស​យើង បានដែរ​។ តែ​បៃតង​ផ្ទុក​ទៅដោយ​សារធាតុ EGCG ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ គីមី​ធម្មជាតិ​មួយ​សម្រាប់​បន្ថយ​ការ រលាក​ប្រឆាំង​រ៉ាឌីកាល​សេរី និង​បង្ការ​ការលូតលាស់ មហារីក​ស្បែ​កបាន​។ ចូរ​ប្រាកដថា អ្នក​បាន​ទិញ​តែ​បៃតង ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ព្រោះ​សារធាតុ នេះ​អាចធ្វើឱ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​។
​ ​
ស្ពៃ​ស្ពី​ណា​ច
​បន្លែ​ពណ៌​បៃតង​មួយ​នេះ​ជា ប្រភព​ដ៏​ល្អ​បំផុត​នៃ​អង់​ទី​អុកស៊ីដ​ង់ ឈ្មោះថា Zeaxanthin និង Lutein ដែល​អាច​បញ្ឈប់​ការលូតលាស់​របស់​កោសិកា ដែល​បង្កឡើង​ដោយ​កាំរស្មី​យូ​វីរ​បស់ ពន្លឺព្រះអាទិត្យ​ដែល​គេ​សិក្សា​ទៅលើ សត្វ​។​
​ ​
​ស្ត្រ​បឺ​រី​
​ផ្លែ​ស្ត្រ​បឺ​រី​ធ្វើការ​ទ្វេ​មួយ​ជា ពីរ​ក្នុង​ការជួយ​ព្យាបាល​ការ​រលាក​ផង និង​ការពារ​ការ​រលាក ដោយសារ តែ​ពន្លឺព្រះអាទិត្យ​ផង​។ ចំនួន​វីតាមីន C ដ៏​ច្រើន​របស់​ស្ត្រ​បឺ​រី​អាច​ប្រឆាំង​រ៉ាឌីកាល សេរី​បាន ដែល​វា​មាន​នាទី​ដ៏ ខ្លាំង​មួយ​លើ​ការ​បង្កើតជា​មហារីក បាន​។ ស្ត្រ​បឺ​រី​ផ្ទុក​ទៅដោយ Tannin ដែល​ជួយ​បន្ថយ​ការឈឺចាប់​ដោយ សារ​តែ​ការ​រលាក​ពី​ពន្លឺព្រះអាទិត្យ​។ គ្រាន់តែ​យក សាច់​ផ្លែ​ស្ត្រ​បឺ​រី​ទៅ​ត្រដុស លើ​ស្បែក​ដែល​រលាក​ថ្នមៗ ក៏​អាចជួយ​បន្ថយ​ការឈឺចាប់ បាន​លឿន​ដែរ​។
​ ​
​ប៉េងប៉ោះ
​ផ្លែ​ប៉េងប៉ោះ​ត្រូវបាន​គេ​ស្គាល់ ថា​ជា​ថ្នាំ​ការពារ​ពន្លឺព្រះអាទិត្យ​បែប ធម្មជាតិ​។ យោងទៅតាម ការសិក្សា​មួយ បានឱ្យដឹងថា ស្ត្រី​ដែលមាន​អាយុ​ចាប់ ពី​២១​ទៅ​៤៧​ឆ្នាំ ហើយ​ញ៉ាំ​ល្បាយ ដែល​លាយ​ជាមួយ​ប៉េងប៉ោះ និង​ប្រេង អូ​លីវ​បួន​ស្លាបព្រា​បាយ​រយៈពេល​បី​ខែ​គឺមាន​ប្រសិទ្ធភាព ការពារ​ការ​រលាក ដោយសារ​ពន្លឺព្រះអាទិត្យ​ច្រើនជាង ញ៉ាំ​តែ​ប្រេង​អូ​លីវ​ទទេ ៕ ដោយ​៖ health.com.kh