អាហារ​សមុទ្រ​ធ្លាក់​ពីលើ​មេឃ មាន​ទាំង​ទឹក​កក​ក្លាស្សេ​មកជា​ស្រេច​!

3532
ចែករម្លែក

សត្វសមុទ្រតូចៗបានក្លាយជាប្រធានបទទាក់ទាញក្នុងបណ្តាញសង្គមចិននៅសប្តាហ៍នេះក្រោយពីរូបភាពត្រីមឹកនិសត្វសមុទ្រដទៃទៀតធ្លាក់ខុះពីលើមេឃត្រូវបានបង្ហោះនិងចែករំលែកតគ្នា។

យោងតាមសេវាឧតុនិយមរបស់ក្រុង ខ្យល់ព្យុះបានបង្កជាកំណួចទឹកសមុទ្រចូលក្នុងអាកាសដោយនាំយកទៅជាមួយនូវសត្វសមុទ្រស្រាលៗដូជាមឹក បង្គារក្តាមរួចទម្លាក់មកដីវិញជាមួយនឹងដុំព្រិលទឹកកក។

ព្យុះបានបង្កការខូចខាតជាទូទៅនៅក្រុងគីញដាវ ខេត្តសានទុងកាលពីថ្ងៃពុធទី១៣មិថុនា។

អ្នកជំនាញបាននិយាយថា ព្យុះបង្កជាកំណួចទឹកសមុទ្រចូលក្នុងអាកាសនិងអាចស្រូចយកវត្ថុស្រាលៗ រួមទាំងសត្វសមុទ្រចូលក្នុងអាកាសជំរៅរាប់រយម៉ែត្រ អាចរាប់គីឡូម៉ែត្រផង។

ឧបទ្ទវហេតុនេះនាំអោយគេនឹកដល់បាតុភូតុឆ្នាំ២០១៧នៅម៉ិកស៊ិច ពេលត្រីធ្លាក់ពីលើមេឃចូលក្នុងទីប្រជុំជនតាំពីកូ និងត្រីធ្លាក់ដូចទឹកភ្លៀងចូលទីក្រុងកេរ៉ាឡារបស់ឥណ្ឌានៅឆ្នាំ២០០៨។

បាតុភូតបែបនេះធ្លាប់តែឮគេនិយាយថាបានកើតតាំងពីសម័យបុរាណ ដូចជាសត្វមិនចេះហោះរួមមានកង្កែបគីង្គក់បែរជាធ្លាក់ពីលើមេឃជាដើម។

កាលពីខែឧសភាឆ្នាំនេះ ភ្លៀងបាននាំមកជាមួយនូវត្រីកកជាច្រើនក្បាលនៅទីក្រុងមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា៕ដោយ៖វាសនា

ភ្លៀងមិនត្រឹមតែទម្លាក់អាហារសមុទ្រទេ តែនាំមកព្រិលទឹកកកទំហំប៉ុនៗពងមាន់