វីតាមីន C មានប្រយោជន៍ណាស់ក្នុងការកាត់បន្ថយផលវិបាកនៃការមានផ្ទៃពោះដូចជា ការត្រៀមក្រឡាភ្លើង កូនមិនលូតលាស់ក្នុងស្បូន និងការកង្វះគ្រាប់ឈាមចំពោះម្តាយ។ យ៉ាងណាមិញ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំនូវអាហារមួយចំនួនដែលសម្បូរ វីតាមីន C ដល់ស្ត្រីមានផ្ទៃពោះ។
ស្ពៃក្តោប
បន្លែប្រភេទនេះជាអាហារដ៏ល្អឯកមួយសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាមានកាឡូរីទាប និងជំនួយដល់ការរំលាយអាហារថែមទៀត។ ការញ៉ាំស្ពៃក្តោបពី ៤០ ទៅ៥០ក្រាមក្នុង មួយថ្ងៃគឺគ្រប់គ្រាន់ណាស់ហើយសម្រាប់ស្ត្រីមានផ្ទៃពោះ។
ផ្លែត្របែក
ផ្លែឈើមួយនេះក្រៅពីជាប្រភពដ៏ល្អនៃវីតាមីន C ហើយមក វាក៏ជួយបង្ការការបង្ករោគក្នុងពេលមានផ្ទៃពោះផងដែរ។ ការញ៉ាំផ្លែត្របែកពី ៤០ ទៅ៥០ក្រាមក្នុងមួយថ្ងៃនឹងជួយស្ត្រីមានផ្ទៃពោះចៀសផុតពីការបង្ករោគបាន។
ស្ត្របឺរី
ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C និងជាផ្លែឈឺដែលគ្រូពេទ្យតែងតែណែនាំឲ្យទទួលទាន ច្រើនបំផុត។ ផ្លែឈើមួយនេះមិនត្រឹមតែជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំក្នុងពេលមាន ផ្ទៃពោះទេ តែក៏ល្អសម្រាប់សុខភាពភ្នែកដែរ។
ទឹកក្រូចច្របាច់ស្រស់
ការញ៉ាំទឹកក្រូចច្របាច់ស្រស់មួយកែវរាល់ថ្ងៃគឺជារឿងដែលស្ត្រីមានផ្ទៃពោះត្រូវតែធ្វើ ព្រោះវានឹងពង្រឹងដល់ប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំ និងរក្សាសម្ពាធឈាមកាន់តែល្អ៕ ដោយៈ health.com.kh