អាហារ​អ្វីខ្លះ​ដែល​មិនគួរ​ទុក​ក្នុង​ទូរ​ទឹកកក​?

266
ចែករម្លែក

មិនមែន​គ្រប់​អាហារ​ទាំងអស់​សុទ្ធតែ​ត្រូវ​ទុក​ក្នុង​ទូរ​ទឹក​ក​ដើម្បី​រក្សា​គុណភាព​ឡើយ​! ធ្លាប់​ដឹង ទេ​ថា​អាហារ​អ្វីខ្លះ​ដែល​មិនគួរ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​?

១. នំ​បុ័ង
សីតុណ្ហភាព​ក្នុង​ទូរ​ទឹកកក​នឹងធ្វើ​ឱ្យ​នំ​ប័​ុ​ង​ឆាប់​ឡើង​រឹង​មិន​ទន់​ឆ្ងាញ់​។ ដើម្បី​ជាការ​ប្រសើរ ចូរ​រក្សាទុក​តែ​អាហារ​ណា​ដែល​អ្នក​មិន​ទទួលទាន​យូរ​ជាង ៤ ថ្ងៃ​បាន​ហើយ​ក្នុង​ទូរ​ទឹកកក​។​

២. ខ្ទឹមបារាំង
ចង់ឱ្យ​ខ្ទឹមបារាំង​នៅ​ស្រស់​ល្អ សូម​ទុក​វា​នៅ​កន្លែង​ធម្មតា​ដែលមាន​ខ្យល់​ចេញចូល​មិនមែន បិទ​ជិត​ដូច​ទូរ​ទឹកកក​ឡើយ​។ ហើយក៏​មិនត្រូវ​ទុក​ខ្ទឹមបារាំង​ជាមួយ​ដំឡូង បារាំង​ដែរ ក៏​ព្រោះ វា​អាច​បណ្ដាលឱ្យ​ខ្ទឹមបារាំង​ឆាប់​រលួយ​។​

៣. ទឹកម្ទេស
អ្នក​មិនចាំបាច់​រក្សាទុក​ទឹកម្ទេស​ក្នុង​ទូរ​ទឹកកក​ដោយ​បារម្ភ​ខ្លាច​ឆាប់​ខូច​នោះទេ ក៏​ព្រោះ​មិន​ថា ម៉ាក​អ្វី​ក៏ដោយ​ទឹកជ្រលក់​នេះ​មិន​ងាយ​នឹង​ខូចគុណភាព​ឡើយ​។

៤. ដំឡូងបារាំង
ដំឡូងបារាំង​ជា​អាហារ​ដែល​ពេញនិយម​បំផុត មិន​ថា ចំ​ហ៊ុយ ដុត ឫ​ចៀន​ឡើយ ដូច្នេះ​ភាគច្រើន​នៃ​ពួកយើង​តែង​រក្សាទុក​វា​ក្នុង​ទូទឹកកក​សម្រាប់​ពេលដែល​ត្រូវការ​។ តាមពិត ទៅ​អ្នក ពុំ​ចាំបាច់​ធ្វើ​ដូច្នេះ​ឡើយ អ្នក​គ្រាន់តែ​ខ្ចប់​វា​នៅក្នុង​ក្រដាស​ជាការ​ស្រេច ហើយ​គុណភាព របស់​វា​នឹង​អាច​ដល់​៣​សប្តាហ៍​។ ផ្ទុយទៅវិញ​បើ​អ្នក​ទុក​វា​ក្នុង​ទូទឹកកក ឫ​ថង់​ប្លា​ស្ទិ​ក នឹងធ្វើ​ឱ្យបាត់បង់​រសជាតិ ឫ​ធ្វើឱ្យ​បែកញើស​ឆាប់​រលួយ​ទៅវិញ​ទេ​។

៥. ខ្ទឹមស​
ដោយ​មិនចាំបាច់​ដាក់​ក្នុង​ទូរ​ទឹកកក ខ្ទឹមស​អាច​រក្សា​គុណភាព​ល្អ​បាន​ដល់​ទៅ ២​ខែ​ឯ ណោះ​។​

៦. កាហ្វេ
មិន​ថា​ជា​កាហ្វេ​គ្រាប់ ឬ​កាហ្វេ​កិន​រួច​ក៏ដោយ​សីតុណ្ហភាព​ខ្ពស់​អាច​ជះ​ផលប៉ះពាល់​ដល់ រសជាតិ​នៃ​កាហ្វេ​។​ដូច្នេះ​ប្រសិនបើ​ចង់ឱ្យ​កាហ្វេ​មាន​រសជាតិ​ឆ្ងាញ់​ចូល​ទុក​វា​នៅក្នុង​ក្រឡ​បិទ ជិត​ជាការ​ស្រេច​៕ ដោយៈ health.com.kh