អាហារ​៣​ប្រភេទ​អាចធ្វើឱ្យ​កើន​ហានិភ័យ​មហារីក​ពោះវៀនធំ​

907

​ការបរិភោគ​ជាប្រចាំ​នូវ​អាហារ មិនល្អ​ត្រឹមត្រូវ គឺជា​មូលហេតុ​មួយ​ក្នុង ចំណោម​មូលហេតុ​សំខាន់ៗ ធ្វើឱ្យ​កើន ហានិភ័យ​មហារីក​ពោះវៀនធំ នេះ​បើ យោងតាម​ការស្រាវជ្រាវ​មួយ​ដែល បានប្រកាស​កាលពីពេល​ថ្មីៗ​នេះ ។​
​ ​
​មហារីក​ពោះវៀនធំ គឺមាន​ច្រើន ជាទូទៅ​ជាង​អ្វី ដែល​យើង​គិត ។ ក្នុង ចំណោម​បុរស​២២​នាក់ នោះ​មាន ម្នាក់​កើត​ជំងឺ​នេះ​,​ចំណែក​ស្ត្រី​គឺ​១/ ២៤ ។ ទោះបី​ហានិភ័យ​កើត​មហារីក ពោះវៀនធំ​នៅ​ស្ត្រី ទាប​ជាង​បន្តិច​ប្រៀប នឹង​បុរស តែ​ពួកគេ​ក៏ត្រូវ​យល់ដឹង​ថា ហានិភ័យ​កើត​ជំងឺ​នេះ​គឺ​ខ្ពស់បំផុត ។ មាន​អាហារ​៣​ប្រភេទ ដែល​គួរ​ចៀស វាង​ដើម្បី​បង្ការ​មហារីក​ពោះវៀនធំ ។​
​ ​
​ពោត​លីង​
​ជាក់ស្តែង ពុំមែន​ពោត​លីង បង្ក​គ្រោះថ្នាក់​ឱ្យ​សុខភាព​, មិន​តែ ប៉ុណ្ណោះ​វា​នៅ​ផ្ទុក​យ៉ាងច្រើន​នូវ​ជាតិ សរសៃ និង​សារជាតិ​ប្រឆាំង​អុកស៊ីត កម្ម​ខ្ពស់​, តែ​មូលហេតុ​បង្ក​ជំងឺ​ពិតប្រាកដ គឺ​ទ្រនាប់​ខាងក្នុង​របស់ ថង់​ដាក់​ពោត​លីង​។​
​ ​
​មាន​សារ​ជាតិគីមី​មួយ​ត្រូវបាន ហៅថា Perflour ooctanoicacid (PFOA) ត្រូវបាន​ប្រើ​ធ្វើជា ទ្រនាប់​ខាងក្នុង​របស់ ថង់ ។ ពេល​អ្នក​ដាក់​ពោត​លីង​ចូល​ថង់ នេះ និង​ដាក់ចូល​ម៉ា​យ​ក្រូ​វ៉េវ​, អាស៊ីត នឹង​ចេញពី​ថង់​ជ្រាបចូល​ពោត​,​លទ្ធផល គឺ​បង្ក​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់ ។​

​សាច់​ក្រហម​អាំង
​យើង​គ្រប់គ្នា​សុទ្ធតែ​បានដឹង​ពី គ្រោះថ្នាក់​របស់​សាច់​ក្រហម ដែលជា ប្រភេទ​សាច់​ធ្វើឱ្យ​សរីរាង្គ ពិបាក​រំលាយ ជាង​អាហារ​ផ្សេងៗ ប៉ុន្តែ​អាច​អ្នក​ពុំ ទាន់​ដឹងថា សាច់​ក្រហម​ពេល​យកទៅ​អាំង​អាចធ្វើ ឱ្យ​កើន​ហានិភ័យ​កើត មហារីក​ពោះវៀន​ច្រើនជាង ។ ពេល សាច់​ក្រហម​ត្រូវបាន​អាំង​នៅ​សី​តុ​ណ្ហ​- ភាព​ខ្ពស់ សារជាតិ​គីមី HCAS និង PAHS ត្រូវបាន​រំដោះ ដែល​វា​មានលទ្ធភាព​បង្ក ការប្រែប្រួល DNA នាំ​ដល់​ការ​កើន ហានិភ័យ​កើត​ជំងឺមហារីក ។​

​ទឹកក្រូច​
​ប្រការ​ធ្វើឱ្យ​ទឹកក្រូច​ក្លាយជា ផលិតផល​បង្ក​មហារីក គឺ​ដោយសារ បរិមាណ​ស៊ី​រ៉ូ fructose ខ្ពស់ និង​ស្ករ ចម្រាញ់​ផ្សេងៗ​មាន​ក្នុងនោះ ។ ស្ករ ចម្រាញ់​អាច​បង្ក​បម្រែបម្រួល​អាំង​ស៊ុយ​លីន និង​ជំរុញ​ការរីកចម្រើន​ខ្លាំង​របស់ កោសិកា​មហារីក ។ ការទទួល​ទាន ភេសជ្ជៈ​នេះ​ច្រើន ពុំ​ត្រឹមតែ​ធ្វើឱ្យ​កើន ហានិភ័យ​មហារីក​តែ​នៅ​ធ្វើឱ្យ​កើន ហានិភ័យ​ស្លាប់​ផងដែរ ៕ ប្រែ​សម្រួលៈ រតនៈ​