អាហារ ៧ មុខ ប្រឆាំង​មហារីក និង​ជំងឺ​បេះដូង​ល្អ​បំផុត​

1322
ចែករម្លែក
  • 13
    Shares

ចូរ​បំពេញ​អាហារ​ខាងក្រោម​នេះ ទៅក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ​របស់​អ្នក ដែល​អាចជួយ​បង្ការ​មហារីក និង​ជំងឺ​បេះដូង យ៉ាង​ប្រសិទ្ធភាព​, យោងតាម​ការ​ទូន្មានរ​បស់​ពួក​អ្នកជំនាញការ​ជីវជាតិ ។​

-​បន្លែ​ពួយ​ឡេង​៖ សម្បូរ​សារជាតិ​ក្លូ​រ៉ូ​ភី​ល​, ជាតិ​សរសៃ​, វីតាមីន E, ប៉ូ​តា​ស្យូ​ម​, កាល់ស្យូម​, វីតាមីន B2, C, ដែក​, ម៉ាញ៉េ​ស្យូ​ម​, ហ្វូ​លេ​ត​, ម៉​ង់​ហ្គា​ណែ​ស​, វីតាមីន A និង K ។ ពួយ​ឡេង​ល្អ​បំផុត​សម្រាប់​ឈាម ។​

-​ផ្កា​ស្ពៃខៀវ​៖ បរិភោគ​ផ្កា​ស្ពៃខៀវ​ជាប្រចាំ អាចជួយ​បន្ថយ​ហានិភ័យ​មហារីក​, ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​, មាន​ប្រយោជន៍​សម្រាប់​សរសៃឈាម និង​ស្បែក​, បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ និង​លទ្ធភាព​បំប្លែង​សារជាតិ​របស់​សរីរាង្គ ។​

-​ឃិនឆាយ​៖ ជា​អាហារ​មាន​លក្ខណៈ​អាល់​កា​ឡាំង​ធម្មជាតិ និង​សម្បូរ​វីតាមីន C, អាច​បន្ថយ​ហានិភ័យ​មហារីក និង​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ។​

-​តាសក់​៖ សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, អាច​បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, មហារីក​ស្បូន​, អូវែ និង​មហារីក​សុដន់ ។​

-​សាឡា​ត់​៖ មាន​ប្រសិទ្ធភាព​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ​, ប្រឆាំង​មហារីក​, កម្ចាត់​ជាតិពុល និង​ផ្គត់ផ្គង់​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ។​

-​ម្ទេស​ប្លោក​៖ ផ្ទុក​ជិត ៣០ ប្រភេទ Carotenoid, flavonoid, អាស៊ីត hydroxycinamic, វីតាមីន E, A និង C ។ ម្ទេស​ប្លោក​ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២, បញ្ហា​អំពី​បេះដូង​, រលាក និង​ថែមទាំង​ជំងឺមហារីក​មួយចំនួន ។​

-​ផ្លែ​ប៊័រ​៖ សម្បូរ​ជាតិ​ខ្លាញ់​មាន​ប្រយោជន៍​, សារជាតិ​ប្រឆាំង​រលាក beta carotene, alpha carotene, lutein, selen និង​សារជាតិ​ជីវជាតិ​ផ្សេងៗ​ទៀត ។ ផ្លែ​ប៊័រ​ជួយ​ទប់ស្កាត់​មហារីក​, បញ្ហា​សរសៃឈាម និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ៕ ប្រែ​សម្រួល​: រតនៈ​