អាហា​រដ្ឋា​ន​ស្រី​លាភ ​យក​ចិញ្ចើមផ្លូវ​ធ្វើ​កន្លែងផ្ញើម៉ូតូ​ ឡាន​ទាញយក​ផលប្រយោជន៍​ខ្លួនឯង

676
ចែករម្លែក
  • 1.2K
    Shares

ដោយៈ សាវ​រក្ស​/​ភ្នំពេញ ៖ ពលរដ្ឋ អ្នកភូមិ អ្នកដំណើរ រអ៊ូរទាំ ទាំង​អារម្មណ៍​ក្តៅក្រហាយ ដោយសារ​អាហា​រដ្ឋា​ន យីហោ «​ស្រី​លាភ​» ស្ថិតនៅ​តាមផ្លូវ​៦៨ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ យក​ចិញ្ចើមផ្លូវ​មក​ធ្វើជា​ចំណតផ្ញើ​ម៉ូតូ ឡាន​ទៅវិញ​។ រាល់​ព្រឹក រាល់ថ្ងៃ​ទៅហើយ ចំណុច​ខាងលើ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ចុះ​អាជ្ញាធរ សង្កាត់ ខណ្ឌ​ លោក​មានបាន​ដឹងថាចំណុច​ខាងលើ​សព្វថ្ងៃ ចិញ្ចើមផ្លូវ​ត្រូវបានស្រី​លាភ យក​ធ្វើជា​អាជីវកម្ម​អត់ ?

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា រាល់ថ្ងៃ​អាហារ​ដ្ឋា​ន​ខាងលើ យក​ចិញ្ចើមផ្លូវ ដើម្បី​បម្រើ​អាជីវកម្ម​ផ្ទាល់ខ្លួន មិន​គិតពី​ផលប៉ះពាល់ ប្រយោជន៍​សាធារណៈទេ​។​ទោះជា​ចរាចរណ៍​កកស្ទះ​បែបណា ដោយសារ​អាជីវកម្ម​ខ្លួន ក៏​ម្ចាស់​ហាង​មិន​ខ្វល់​។ រីឯ​អាជ្ញាធរ​វិញ រវល់​តែ​អង្គុយ​ធ្វើការក្នុង​សង្កាត់ ខណ្ឌ​ឬ ទើប​មិនដឹងថា ស្ថានភាព សភាពសន្តិសុខ សុវត្ថិភាពសាធារណៈ ក្នុង​មូលដ្ឋានយ៉ាងដូចម្តេច ឬមួយ​គិតថា មាន​លាភសក្ការៈ​ពី​ហាង​នោះដែរ ទើប​បណ្តោយ​ឲ្យហាង​មួយ​នេះ​យក​ផ្លូវ​ធ្វើ​អាជីវកម្ម ។​

​មតិ​ពលរដ្ឋ​ភាគច្រើន​រិះគន់​ទៅលើ​អាជ្ញាធរជា​ម្ចាស់​មូលដ្ឋាន​ខ្លួនឯង បណ្តោយ​ឲ្យ​ហាង អា​ជីក​ម្មមួយចំនួន ដូច​ហាង​ខាងលើ យក​ផ្លូវ​សាធារណៈមក​ប្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ចុះបើ​ទុក​ផ្លូវ​បម្រើ​ប្រយោជន៍​រួម មធ្យោបាយ​យានជំនិះ​ដំណើរ​ឆ្លងកាត់ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​មិនបាន​ទេ​ឬ ?

​ជុំវិញ​ការរិះគន់ទីតាំង​ខាងលើ ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ ស្នើសុំអាជ្ញាធរ សង្កាត់​ក្តី ខណ្ឌ​ក្តី អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង ថា​គួរ​ទុក​ឲ្យ​បន្ត​កកស្ទះ​ចរាចរណ៍ ដោយ​ចិញ្ចើមផ្លូវ​ក្លាយជា​ចំណតទទួល​ផ្ញើ​ម៉ូតូ ឡាន តទៅទៀត​ឬ​យ៉ាងណា កុំ​បាន​ចុះទៅ​ឃើញ​ហើយ ម្ចាស់​ហាងឲ្យ​គុយទាវ​ឆ្អែត ស​ម្ងំស្ងាត់ឈឹង ៕S/Ha

#